វិញ្ញាសាទី២

ត្រៀមប្រឡងឆមាស និងប្រឡងឌីប្លូម


ចូរជ្រើសរើសចម្លើយត្រឹមត្រូវតែមួយគត់
  1. តើភាពស៊ាំដែលអង់ទីករលូតលាស់ចេញពីតំណបទៅនឹងវ៉ាក់សាំងជាភាពស៊ាំបែបណា?
  2. ក-ភាពស៊ាំសកម្មសិប្បនិម្មិត
    ខ-ភាពស៊ាំសកម្មដោយធម្មជាតិ
    គ-ភាពស៊ាំអកម្មសិប្បនិម្មិត
    ឃ-ភាពស៊ាំអកម្មដោយធម្មជាតិ
  3. សារធាតុគីមីជួយបង្កើតភាពស៊ាំរបស់សារពាង្គកាយជា
  4. ក-វ៉ាក់សាំង
    ខ-អង់ទីករ
    គ-អង់ទីសែន
    ឃ-អង់ទីប្យូទិច
ចូរបំពេញចន្លោះខាងក្រោមឱ្យបានត្រឹមត្រូវ
  1. អាមីបផ្លាស់ទី និងចាប់ចំណីអាហារដោយប្រើ...............................។ វាបង្កជំងឺ......................ដល់មនុស្ស។
  2. មេសូភីលមានពីរស្រទាប់គឺ..................................និង.....................................។
  3. ប្រព័ន្ធប្រសាទមនុស្សមានពីរផ្នែកគឺ...................................និង.............................។
ចូរឆ្លើយនឹងសំណួរខាងក្រោម
  1. ក-ណឺរ៉ូនជាអ្វី?
  2. ខ-តើណឺរ៉ូនមានប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូរបញ្ជាក់ពីនាទីរបស់ណឺរ៉ូននីមួយៗ។
  3. ក-ដូចម្ដេចដែលហៅថា ជំងឺឆ្លង?
  4. ខ-តើជំងឺទឹកនោមផ្អែមជាជំងឺឆ្លងដែរឬទេ? ចូរបញ្ជាក់អំណះអំណាង។
  5. ប្រៀបធៀបការបន្តពូជដោយភេទនិងដោយឥតភេទរបស់បាក់តេរី។
  6. ក-តើជំងឺកាមរោគឆ្លងតាមរបៀបណាខ្លះ?
  7. ខ-តើយុវវ័យត្រូវធ្វើដូចម្ដេចខ្លះដើម្បីបង្ការពីជំងឺកាមរោគ?

ចុចមើល អត្រាកំណែ