អត្រាកំណែ វិញ្ញាសាទី២

ត្រៀមប្រឡងឆមាស និងប្រឡងឌីប្លូម

អត្រាកំណែ
អត្រាកំណែ វិញ្ញាសាទី២

ចូរជ្រើសរើសចម្លើយត្រឹមត្រូវតែមួយគត់
  1. តើភាពស៊ាំដែលអង់ទីករលូតលាស់ចេញពីតំណបទៅនឹងវ៉ាក់សាំងជាភាពស៊ាំបែបណា?
  2. ក-ភាពស៊ាំសកម្មសិប្បនិម្មិត
    ខ-ភាពស៊ាំសកម្មដោយធម្មជាតិ
    គ-ភាពស៊ាំអកម្មសិប្បនិម្មិត
    ឃ-ភាពស៊ាំអកម្មដោយធម្មជាតិ
  3. សារធាតុគីមីជួយបង្កើតភាពស៊ាំរបស់សារពាង្គកាយជា
  4. ក-វ៉ាក់សាំង
    ខ-អង់ទីករ
    គ-អង់ទីសែន
    ឃ-អង់ទីប្យូទិច
ចូរបំពេញចន្លោះខាងក្រោមឱ្យបានត្រឹមត្រូវ
  1. អាមីបផ្លាស់ទី និងចាប់ចំណីអាហារដោយប្រើ ជើងបញ្ឆោត។ វាបង្កជំងឺ រាកមួល ដល់មនុស្ស។
  2. មេសូភីលមានពីរស្រទាប់គឺ មេសូភីលប៉ាលីសាត និង មេសូភីលស្ពោត
  3. ប្រព័ន្ធប្រសាទមនុស្សមានពីរផ្នែកគឺ មជ្ឈមណ្ឌលប្រព័ន្ធប្រសាទ និង បរិមណ្ឌលប្រព័ន្ធប្រសាទ
ចូរឆ្លើយនឹងសំណួរខាងក្រោម
  1. ក-ណឺរ៉ូនជាកោសិកាប្រសាទដែលដឹកនាំព័ត៌មានទៅពាសពេញក្នុងប្រព័ន្ធប្រសាទ។
  2. ខ-ផ្អែកតាមនាទី ណឺរ៉ូនមានបីប្រភេទគឺ ណឺរ៉ូនវិញ្ញាណនាំ ណឺរ៉ូនចលករ និងណឺរ៉ូនភ្ជាប់ឬអន្តរណឺរ៉ូន។
    +នាទីរបស់ណឺរ៉ូននីមួយៗ
    -ណឺរ៉ូនវិញ្ញាណនាំ ដឹកនាំព័ត៌មានចេញពីធ្មួលវិញ្ញាណទៅកាន់មជ្ឈមណ្ឌលប្រសាទ
    -ណឺរ៉ូនភ្ជាប់ឬអន្តរណឺរ៉ូន បញ្ជូនព័ត៌មានចេញពីមជ្ឈមណ្ឌលប្រសាទ ទៅឱ្យណឺរ៉ូនចលករ
    -ណឺរ៉ូនចលករ ទទួលព៌ត៌មានចេញពីមជ្ឈមណ្ឌលប្រសាទ ហើយដឹកនាំទៅកាន់សាច់ដុំឬក្រពេញ។
  3. ក- ជំងឺឆ្លង ជាជំងឺដែលបណ្ដាលមកពីភ្នាក់ងារបង្ករោគ ហើយឆ្លងពីសារពាង្គកាយមួយទៅសារពាង្គកាយមួយទៀត។
  4. ខ-ជំងឺទឹកនោមផ្អែមមិនមែនជាជំងឺឆ្លងទេ ពីព្រោះជំងឺទឹកនោមផ្អែមបណ្ដាលមកពីជាតិស្ករលើសក្នុងឈាមដែលកើតឡើងដោយសារលំពែងបញ្ចេញអរម៉ូនអាំងស៊ុយមិនគ្រប់គ្រាន់ មិនមែនមកពីភ្នាក់ងារបង្ករោគណាមួយទេ ហើយជំងឺនេះក៏មិនចម្លងទៅមនុស្សម្នាក់ផ្សេងទៀតបានដែរ។
  5. ប្រៀបធៀបការបន្តពូជដោយភេទនិងដោយឥតភេទរបស់បាក់តេរី
  6. ការបន្តពូជដោយឥតភេទ ការបន្តពូជដោយភេទ
    • ដោយការចែកខ្លួនជាពីរ
    • បាក់តេរីមេមួយដំឡើងទ្វេសម្ភារៈតំណពូជ រួចចែកវាជាពីរ
    • ធ្វើចំណែកស៊ីតូប្លាស បង្កើតបានបាក់តេរីកូនពីរដូចគ្នា ហើយដូចទៅនឹងបាក់តេរីដើម
    • បង្កើនចំនួនបាក់តេរី
    • តាមរយៈជំនាប់ប្ដូរ
    • បាក់តេរីពីរភ្ជាប់គ្នាដោយស្ពានចម្លង។ បាក់តេរីមួយដំឡើងទ្វេសម្ភារៈតំណពូជ
    • ផ្ទេរសម្ភារៈតំណពូជទៅឱ្យបាក់តេរីមួយទៀតតាមស្ពានចម្លងធ្វើឱ្យបាក់តេរីនោះមានបន្សំសម្ភារៈតំណពូជថ្មី
    • មិនបង្កើនចំនួនបាក់តេរីទេ
  7. ក-ជំងឺកាមរោគភាគច្រើនឆ្លងតាមរយៈការរួមភេទ ឆ្លងពីម្ដាយទៅកូន និងខ្លះអាចឆ្លងតាមរបៀបផ្សេងទៀតដូចជាការប៉ះពាល់ឈាមឬធាតុរាវចេញពីអ្នកជំងឺកាមរោគ និងអាចឆ្លងតាមរយៈការប៉ះពាល់របស់កខ្វក់ដោយមេរោគកាមរោគ ការប្រើប្រាស់សម្ភារៈរួមគ្នា សម្លៀកបំពាក់ កន្សែង និងការប្រើបង្គន់រួមគ្នាជាដើម។
  8. ខ-ដើម្បីបង្ការពីជំងឺកាមរោគយើង
    - មិនត្រូវឆាប់ប្រឡូកក្នុងការរួមភេទ
    - ត្រូវស្មោះត្រង់មួយនឹងមួយ ចៀសវាងការមានដៃគូរួមភេទច្រើន
    - ប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវនៅពេលរួមភេទ
    - មិនត្រូវប្រើម្ជុល សឺរ៉ាំងឬសម្ភារៈទម្លុះស្បែកផ្សេងទៀតរួមគ្នា