១-រុក្ខជាតិជាប្រភពអាហាររបស់ភាវរស់
អាស្រ័យលើរបៀបទទួលបានអាហារពីក្នុងបរិស្ថាន គេចែកភាវរស់ជាពីរក្រុមធំៗរួមមាន៖ភាវរស់ស្វ័យជីព និងភាវរស់បរជីព។ភាវរស់បរជីព ជាសារពាង្គកាយដែលមិនអាចផលិតអាហារដោយខ្លួនឯងដូចជា មនុស្ស សត្វ ផ្សិត បាក់តេរីខ្លះ និងប្រូទីសមួយចំនួន។ ភាវរស់ស្វ័យជីប ជាសារពាង្គកាយដែលអាចផលិតអាហារបានដោយខ្លួនឯង។ រុក្ខជាតិ និងប្រូទីសរុក្ខជាតិ ជាសារពាង្គកាយស្វ័យជីព។ ភាវរស់ទាំងនេះអាចផលិតអាហាររបស់វាតាមរយៈដំណើររស្មីសំយោគ។ អាហាររបស់វាជាម៉ូលេគុលស្ករ(ម៉ូលេគុលសរីរាង្គ)ម្យ៉ាងហៅថា គ្លុយកូស(C6H12O6)។
រស្មីសំយោគ ជាដំណើរការដែលកោសិកាចាប់យកថាមពលពន្លឺព្រះអាទិត្យ ហើយប្រើប្រាស់ថាមពលនេះដើម្បីផលិតអាហារ។ ដំណើររស្មីសំយោគ អាចកើតមានក្នុងគ្រប់កោសិកាដែលមានក្លរ៉ូប្លាស។ ដំណើររស្មីសំយោគមានពីរដំណាក់កាល ហើយត្រូវការថាមពលពន្លឺព្រះអាទិត្យ និងរូបធាតុដើមពីរគឺ ទឹក(H2O) និងឧស្ម័នកាបូនិច(CO2។
ដំណាក់កាលទាំងពីរនៃរស្មីសំយោគ
- ដំណាក់កាលទី១៖ការចាប់យកថាមពលពន្លឺព្រះអាទិត្យ ក្នុងដំណាក់កាលនេះ កោសិកាប្រើប្រាស់ក្លរ់ូភីលដែលជាជាតិពណ៌បៃតងក្នុងក្លរ៉ូប្លាសសម្រាប់ចាប់យកថាមពលពន្លឺពីព្រះអាទិត្យ រួចបំលែងថាមពលនេះជាថាមពលគីមី សម្រាប់យកទៅប្រើប្រាស់ក្នុងដំណាក់កាលបន្ទាប់។
- ដំណាក់កាលទី២៖ការផលិតស្ករ(គ្លុយកូស) ក្នុងដំណាក់កាលទីពីរ កោសិកាប្រើប្រាស់ថាមពលគីមីដែលបានពីដំណាក់កាលទីមួយក្នុងការរួមផ្សំរវាងទឹក និងឧស្ម័នកាបូនិចដោយប្រតិកម្មគីមីជាបន្តបន្ទាប់បង្កើតបានគ្លុយកូស ដោយមានបំភាយឧស្ម័នអុកស៊ីសែនទៅក្នុងបរិយាកាស។
- សមីការសង្ខេបដំណើររស្មីសំយោគ
៣-បណ្ដូរឧស្ម័នរវាងរុក្ខជាតិបៃតងនិងមជ្ឈដ្ឋានខាងក្រៅ
ក្នុងដំណើររស្មីសំយោគ រុក្ខជាតិស្រូបយកថាមពលពន្លឺព្រះអាទិត្យ និងត្រូវការឧស្ម័នកាបូនិច ដើម្បីបង្កើតគ្លុយកូស។ នៅពេលបង្កើតគ្លុយកូស វាបំភាយឧស្ម័នអុកស៊ីសែន។ ដូចនេះ នៅក្រោមពន្លឺព្រះអាទិត្យ រុក្ខជាតិធ្វើបណ្ដូរឧស្ម័នដោយស្រូបយកឧស្ម័នអុកស៊ីសែន ហើយបំភាពឧស្ម័នអុកស៊ីសែនទៅក្នុងបរិយាកាសវិញ។
៤-កត្តាផ្សេងៗមានឥទ្ធិពលលើដំណើររស្មីសំយោគ
មានកត្តាមួយចំនួនដែលជះឥទ្ធិពលលើដំណើររស្មីសំយោគដូចជា
- អាំងតង់ស៊ីតេពន្លឺ
- ទឹក
- បរិមាណឧស្ម័នកាបូនិច
- សីតុណ្ហភាព(សីតុណ្ហភាពសមស្របចន្លោះពី ២០oC ទៅ ៣០oC)
- សារធាតុខនិជ
0 Comments