- ចូរពន្យល់ពាក្យ រស្មីសំយោគ។
- តើរូបធាតុដើមពីរសម្រាប់ធ្វើរស្មីសំយោគគឺអ្វីខ្លះ?
- តើថាមពលដែលប្រើសម្រាប់ដំណើររស្មីសំយោគជាថាមពលអ្វី?
- តើឧស្ម័នអ្វីដែលចូលរួមក្នុងដំណើររស្មីសំយោគ?
- តើផលិតផលបានពីរស្មីសំយោគគឺអ្វីខ្លះ?
- តើដំណើររស្មីសំយោគបញ្ចេញឧស្ម័នអ្វី?
- តើធាតុពណ៌បៃតងនៅក្នុងស្លឹករុក្ខជាតិមានឈ្មោះអ្វី?
- ចូរសរសេរសមីការសង្ខេបនៃដំណើររស្មីសំយោគ។
- តើអាហារដែលរុក្ខជាតិបៃតងផលិតបានត្រូវដឹកនាំទៅកន្លែងណា?
- តើកត្តាអ្វីខ្លះដែលជះឥទ្ធិពលទៅលើដំណើររស្មីសំយោគ?
រស្មីសំយោគ ជាដំណើរការដែលកោសិកាចាប់យកថាមពលពន្លឺព្រះអាទិត្យហើយប្រើប្រាស់ថាមពលនេះដើម្បីផលិតគ្លុយកូសចេញពីឧស្ម័នកាបូនិចនិងទឹក។
គឺឧស្ម័នកាបូនិច(CO2) និងទឹក(H2O)
គឺជាថាមពលគីមីដែលបំលែងពីថាមពលពន្លឺព្រះអាទិត្យ។
ឧស្ម័នកាបូនិច(CO2)
គ្លុយកូស(C6H12O6) និង អុកស៊ីសែន(O2)
ឧស្ម័នអុកស៊ីសែន(O2)
ក្លរ៉ូភីល
ឬ
ដឹកនាំទៅគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិដើម្បីចិញ្ចឹមផ្នែកទាំងនោះ។
ពន្លឺ ទឹក សីតុណ្ហភាព ឧស្ម័នកាបូនិច និងសារធាតុខនិជ
0 Comments