ជំពូក៤ ជីវវិទ្យាមនុស្ស
មេរៀនទី១ ប្រព័ន្ធគ្រោងឆ្អឹង
ខ្លឹមសារមេរៀនក្នុងសៀវភៅពុម្ពទំព័រ ៨៤ ដល់ ៨៩
(ពិន្ទុអតិបរមា ៣៨)
សំណួរ |
ចម្លើយ |
ពិន្ទុ |
១.
ឆ្អឹងជាអ្វី? |
||
១.
តើប្រព័ន្ធគ្រោងឆ្អឹងមនុស្សផ្គុំឡើងពីផ្នែកសំខាន់ៗអ្វីខ្លះ? |
ប្រព័ន្ធគ្រោងឆ្អឹងបង្កឡើងពី
ឆ្អឹង ឆ្អឹងខ្ចី និងជាលិកាសន្ធានផ្សេងទៀត។ (២ពិន្ទុ) |
|
២. តើគ្រោងឆ្អឹងមាននាទីអ្វីខ្លះ? |
·
ទ្រទ្រង់និងកំណត់រូបរាង (១ពិន្ទុ) ·
ការពារសរីរាង្គ (១ពិន្ទុ) ·
ជួយឱ្យសារពាង្គកាយមានចលនា (១ពិន្ទុ) ·
ផលិតកោសិកាឈាម (១ពិន្ទុ) ·
ស្តុកទុកសារធាតុខនិជ (១ពិន្ទុ) |
|
២.
សន្លាក់ |
||
១. ដូចម្ដេចដែលហៅថា សន្លាក់? |
សន្លាក់
ជាកន្លែងឆ្អឹងពីរនៅជាប់គ្នា។(សន្លាក់ជាកន្លែងភ្ជាប់គ្នារវាងឆ្អឹងនិងឆ្អឹង
ឆ្អឹងនិងឆ្អឹងខ្ចី ឬធ្មេញនិងថ្គាម។) (២ពិន្ទុ) |
|
២. តើសន្លាក់មានប៉ុន្មានយ៉ាង? អ្វីខ្លះ?
ចូររៀបរាប់លក្ខណៈនៃសន្លាក់ប្រភេទនីមួយៗព្រមទាំងលើកឧទាហរណ៍បញ្ជាក់ផង។ |
សន្លាក់មានពីរយ៉ាង(២ពិន្ទុ) គឺ សន្លាក់ចល័ត
និងសន្លាក់អចល័ត។(២ពិន្ទុ) ·
សន្លាក់ចល័តៈ ជួយឱ្យឆ្អឹងមានចលនា ដូចជា
សន្លាក់ម្រាម សន្លាក់ជង្គង់ សន្លាក់ក សន្លាក់ភ្លៅ...។ (២ពិន្ទុ) ·
សន្លាក់អចល័តៈ មិនអាចឱ្យឆ្អឹងមានចលនា
ដូចជាសន្លាក់លលាដ៍ក្បាល សន្លាក់ឆ្អឹងតូចកំភួនដៃនិងឆ្អឹងធំកំភួនដៃ
សន្លាក់ធ្មេញនិងឆ្អឹងថ្គាម...។ (២ពិន្ទុ) |
|
៣. តើធាតុរំអិលដែលធ្វើឱ្យឆ្អឹងមានចលនាលើគ្នាហៅថាអ្វី? |
ធាតុរំអិលដែលធ្វើឱ្យឆ្អឹងមានចលនាលើគ្នាហៅថា
ទឹកសន្លាក់។ (២ពិន្ទុ) |
|
៤. តើឆ្អឹងតភ្ជាប់គ្នាដោយសារអ្វី?
ហើយវាភ្ជាប់ទៅនឹងសាច់ដុំដោយសារអ្វី? |
ឆ្អឹងតភ្ជាប់គ្នាដោយសារសរសៃចំណង(២ពិន្ទុ) ហើយវាភ្ជាប់ទៅនឹងសាច់ដុំដោយសារសរសៃពួរ(២ពិន្ទុ)។ |
|
៣.
ឆ្អឹងរឹងមាំហើយមានជីវិត |
||
១. ហេតុអ្វីបានជាគេថាឆ្អឹងមានសភាពរឹងមាំហើយមានជីវិត? |
ឆ្អឹងមានសភាពរឹងមាំ
ពីព្រោះឆ្អឹងបង្កឡើងពីសារធាតុសំខាន់ពីរគឺប្រូតេអ៊ីន ធ្វើឱ្យឆ្អឹងមានលក្ខណៈយឺត (១ពិន្ទុ)និងសារធាតុខនិជ ពិសេស កាល់ស្យូម និងផូស្វ័រ
ជួយឱ្យឆ្អឹងរឹងមាំ១ពិន្ទុ)។ ឆ្អឹងមានជីវិត ដោយសារឆ្អឹងកើតឡើងពីកោសិកាឆ្អឹង
និងជាលិកាដែលមានផ្ទុកសរសៃឈាមសម្រាប់ដឹកនាំសារធាតុចិញ្ចឹមទៅផ្គត់ផ្គង់ដើម្បីឱ្យឆ្អឹងលូតលាស់(៣ពិន្ទុ)។ |
|
២.
ហេតុអ្វីបានជាឆ្អឹងទន់នៅពេលត្រាំវាក្នុងអាស៊ីតក្លរីឌ្រិចឬទឹកខ្មេះ? ប៉ុន្តែ
វាផុយស្រួយនៅពេលយើងយកវាទៅដុត? |
ឆ្អឹងកើតពីប្រូតេអ៊ីន
និងសារធាតុខនិជ(២ពិន្ទុ)។
នៅពេលគេយកឆ្អឹងទៅដាក់ត្រាំក្នុងអាស៊ីតក្លរីឌ្រិច ឆ្អឹងប្រែជាទន់ ពីព្រោះ
អាស៊ីតបានបំផ្លាញសារធាតុខនិជ នៅតែប្រូតេអ៊ីន(២ពិន្ទុ)។
ផ្ទុយទៅវិញ នៅពេលគេយកឆ្អឹងទៅដុត ប្រូតេអ៊ីនត្រូវបានឆេះខូច នៅតែសារធាតុខនិជ
ដែលធ្វើឱ្យឆ្អឹងមានសភាពផុយស្រួយ(២ពិន្ទុ)។ |
|
៤.តម្ហែរក្សាឆ្អឹង |
||
តើមានមធ្យោបាយអ្វីខ្លះដែលជួយឱ្យឆ្អឹងរឹងមាំនិងមានសុខភាពល្អ? |
·
ការទទួលទានអាហារត្រឹមត្រូវ អាហារមានតុល្យភាព
ផ្ទុកទៅដោយសារធាតុខនិជ និងមានប្រូតេអ៊ីនគ្រប់គ្រាន់ ពិសេស វាផ្ទុកនូវវីតាមីន A និង
D ដែលជួយឱ្យសារពាង្គកាយអាចស្រូបយកកាល់ស្យូមនិងផូស្វ័របានល្អ។(២ពិន្ទុ) ·
ការធ្វើលំហាត់ប្រាណត្រឹមត្រូវនិងជាប្រចាំ
ជួយឱ្យឆ្អឹងលូតលាស់ល្អ រឹងមាំ និងហាប់ណែន អាចបង្ការពីជំងឺពុកឆ្អឹង។(២ពិន្ទុ) |
|
សូមអរគុណ!
0 Comments