សួស្ដីអ្នកទាំងអស់គ្នា!

សូមស្វាគមន៍មកកាន់ផេក ជីវវិទ្យា។ នេះជាផេកដែលបងប្អូន និងសិស្សានុសិស្សអាចរៀននូវមេរៀនជីវវិទ្យា បានដោយសេរី។ ក្នុងផេកនេះ យើងខ្ញុំបានរៀបចំនូវមេរៀន សំណួរ-ចម្លើយបញ្ចប់មេរៀន សំណួរ-ចម្លើយបញ្ចប់ជំពូក វិញ្ញាសាប្រឡង ដូចជាវិញ្ញាសាប្រឡងឆមាស និងប្រឡងសញ្ញាបត្រ ប្រឡងគ្រូ ប្រឡងពេទ្យ ខ្លឹមសារពង្រីកចំណេះដឹងបន្ថែម សម្រាប់ភាពងាយស្រួលដល់ការសិក្សារបស់បងប្អូន សិស្ស និស្សិត ក៏ដូចជាលោកគ្រូអ្នកគ្រូ។ ក្នុងផេកនេះផងដែរក៏មានវីដេអូពាក់ព័ន្ធនឹងមេរៀន​ គន្លឹះផ្សេងៗអំពីការសិក្សារៀនសូត្រ ព្រមទាំងចំណុចផ្សេងៗទៀត ដែលបងប្អូបអាចចូលមកកាន់ទីនេះដើម្បីសិក្សាបាន។ លើសពីនេះ យើងខ្ញុំនឹងរៀបចំបន្ថែមនូវលក្ខណៈពិសេសផ្សេងៗទៀតដែលយើងខ្ញុំគិតថាអាចសម្រួលដល់ការសិក្សារបស់បងប្អូន និងសិស្សានុសិស្ស។

យើងខ្ញុំសង្ឃឹមថា ផេកនេះអាចជួយសម្រួលដល់ការសិក្សារបស់បងប្អូនបានមួយផ្នែកធំ និងអាចរួមចំណែកក្នុងការបង្ហាត់បង្រៀននូវមេរៀនជីវវិទ្យារបស់លោកគ្រូអ្នកគ្រូមួយចំនួន ព្រមទាំងជាកន្លែងអាចសិក្សាស្រាវជ្រាវពង្រីកចំណេះដឹងបន្ថែមលើមុខវិជ្ជាជីវវិទ្យា។ តែយ៉ាងណាក៏ដោយ យើងខ្ញុំសូមការខន្តី អធ្យាស្រ័យ អភ័យទោសពីសំណាក់បងប្អូន សិស្សានុសិស្ស ពិសេស​ លោកគ្រូអ្នកគ្រូ និងអ្នកឯកទេស ចំពោះរាល់កំហុសខុសឆ្គងដែលអាចកើតឡើងដោយអចេតនា ឬដោយប្រការណាមួយ​។ យើងខ្ញុំនឹងទទួលនូវរាល់មតិយោបលរិះគន់ក្នុងន័យស្ថាបនាកែលំអដើម្បីឱ្យផេកនេះ កាន់តែអាចរួមចំណែកយ៉ាងសំខាន់ក្នុងតម្រូវការរបស់អ្នកទាំងអស់គ្នា។

ហេតុនេះ បងប្អូនអាចជួយចែករំលែក(Share)នូវផេកនេះដល់អ្នកដែលបងប្អូនគិតថា គេត្រូវការរៀន ឬត្រូវការនូវមេរៀនទាំងអស់ដែលយើងខ្ញុំបានរៀបចំ ជាពិសេស ជួយចែករំលែកដល់ប្អូនៗដែលត្រៀមប្រឡង ក៏ដូចជាដល់អ្នកសិក្សាផ្សេងទៀត។

សូមអរគុណ!