សារពាង្គកាយយើងមានរបាំងការពារបីសំខាន់បីដែលការពារសារពាង្គកាយប្រឆាំងនឹងភ្នាក់ងារបង្កជំងឺ។
១-របាំងការពារទីមួយ
របាំងការពារទីមួយជារបាំងការពារមិនយថប្រភេទមានដូចជា ទឹកមាត់ ស្បែក ស្លេស្ល ទឹកភ្នែក រោមល្អិតៗ ជាតិអាស៊ីតនិងអង់ស៊ីមនៃប្រដាប់រំលាយអាហារ។
១.១-ស្បែក
ស្បែកការពារមិនឱ្យមេរោគពីខាងក្រៅចូលទៅក្នុងសារពាង្គកាយបាន។
១.២-ទឹកភ្នែក
ទឹកភ្នែកលាងសំអាតធូលីនិងកម្ទេចកំទីចូលភ្នែក។ នៅក្នុងទឹកភ្នែកមានអង់ស៊ីមដែលអាចបំផ្លាញភ្នាសគ្រោងរបស់មេរោគ។
១.៣-ស្លេស្ម
ស្លេស្មមាននៅក្នុងប្រហោងច្រមុះ ដើមក និងបំពង់ក។ ស្លេស្មជាអន្ទាក់ចាប់យកកម្ទេចកំទី ធូលី និងមេរោគដែលចូលតាមផ្លូវដង្ហើម។
១.៤-រោមល្អិតៗ
រោមល្អិតៗក្នុងរន្ធច្រមុះ និងរោមញ័រក្នុងបំពង់ខ្យល់ ជាអន្ទាក់ចាប់យកកម្ទេចកំទី ធូលី និងបំណែកតូចៗដែលចូលតាមផ្លូវដង្ហើមមិនឱ្យចូលទៅក្នុងសួត។ ចំណែករោមល្អិតៗនិងសារធាតុក្រមួនក្នុងរន្ធត្រចៀក ទាក់ទងធូលី កម្ទេចកំទី និងសត្វល្អិតដែលចូលទៅក្នុងត្រចៀក។
១.៥-ប្រដាប់រំលាយអាហារ
ក្នុងប្រដាប់រំលាយអាហារមានជាតិអាស៊ីតនិងអង់ស៊ីមដែលអាចសម្លាប់មេរោគជាច្រើនចូលតាមផ្លូវអាហារ។
២-របាំងការពារទីពីរ
របាំងការពារទីពីរជា តំណបរលាក ដែលមាននាទីឆ្លើយតបទៅនឹងការប៉ះទង្គិច និងការទិចឬខាំ ដោយការឡើងកម្ដៅ និងហើមប៉ោង ហើយគោលិកាជាច្រើនចេញមកបំផ្លាញមេរោគត្រង់មុខរបួស។
២.១-គោលិកាស
ការចាប់ក្ដោបមេរោគដោយផាកូស៊ីត |
២.២-តំណបរលាក
តំណបរលាកកើតឡើងនៅពេលមានរបួស ហើយមេរោគចាប់ផ្ដើមឆ្លងចូលទៅបង្ករោគក្នុងកោសិការងរបួស។ ក្នុងពេលតំណបរលាក កោសិការងរបួសបញ្ចេញសារធាតុគីមីដែលធ្វើឱ្យសរសៃឈាមត្រង់កន្លែងរបួសហើម រីកធំ។ ឈាមជាច្រើនបានហូរទៅកាន់មុខរបួស។ គោលិកាសក៏ជ្រៀតតាមចន្លោះភ្នាសកោសិកាសរសៃប្តូរ ធ្វើឱ្យកន្លែងរបួសឡើងក្រហម ហើមប៉ោង។ បន្ទាប់មក មានការបំផ្លាញមេរោគដោយគោលិកាស។ គោលិកាសងាប់ មេរោគងាប់ ផ្សំជាមួយធាតុរាវសារពាង្គកាយ បង្កើតបានជខ្ទុះ ប្រមូលផ្ដុំត្រង់មុខរបួស ធ្វើឱ្យកន្លែងរបួសមានសភាពក្ដៅជាងធម្មតា។
២.៣-ការឡើងកម្ដៅ
នៅពេលមានតំណបរលាក ធ្វើឱ្យសារពាង្គកាយឡើងកម្ដៅ។ កម្ដៅនេះសម្លាប់មេរោគមួយចំនួន ព្រោះមេរោគខ្លះ មិនអាចលូតលាស់នៅសីតុណ្ហភាពខ្ពស់បានទេ។ យ៉ាងណាក៏ដោយ កម្ដៅខ្លាំង អាចបណ្ដាលឱ្យគ្រោះថ្នាក់ដល់សារពាង្គកាយ ហើយបើក្ដៅខ្លាំងពេកអាចបណ្ដាលឱ្យស្លាប់បាន។
ក្នុងពេលតំណបរលាក កោសិកាឆ្លងវីរុស បញ្ចេញសារធាតុគីមីម្យ៉ាងហៅថា អាំងទែផេរ៉ុង។ អាំងទែផេរ៉ុង ភ្ជាប់ទៅនឹងកោសិកាមិនបង្ករោគហើយការពារមិនឱ្យវីរុសឆ្លងទៅបន្តពូជលើកោសិកានោះបាន។
ក្នុងពេលតំណបរលាក កោសិកាឆ្លងវីរុស បញ្ចេញសារធាតុគីមីម្យ៉ាងហៅថា អាំងទែផេរ៉ុង។ អាំងទែផេរ៉ុង ភ្ជាប់ទៅនឹងកោសិកាមិនបង្ករោគហើយការពារមិនឱ្យវីរុសឆ្លងទៅបន្តពូជលើកោសិកានោះបាន។
៣-របាំងការពារទីបី
របាំងការពារទីបី ជាប្រព័ន្ធស៊ាំរបស់សារពាង្គកាយ។ ប្រព័ន្ធស៊ាំ ផលិតអង់ទីករ ប្រឆាំងនឹងអង់ទីសែននៃមេរោគ។ ប្រព័ន្ធស៊ាំរបស់មនុស្សបង្កឡើងពីខួរឆ្អឹង គោលិកាសពិសេសផាកូស៊ីតនិងឡាំផូស៊ីត ព្រមទាំងជាលិកានៃប្រព័ន្ធទឹករងៃដូចជា កូនកណ្ដុរទឹករងៃ អាមីដាល ផាល និងទីមុស។
1 Comments
របាំងការពារទី២ការឡើងកម្តៅយើងគួរប្រើសប្រាស់អ្វីដើម្បីទប់ស្កាត់ការឡើងកម្ដៅ?
ReplyDelete