អំពើររបស់មនុស្សលើបរិស្ថាន
អំពើររបស់មនុស្សលើបរិស្ថាន

១-អំពើរបស់មនុស្ស

អំពើរបស់មនុស្សទៅលើបរិស្ថានមានដូចជា
  • ការទាញយកផលពីធម្មជាតិ
  • ការបោះចោលកាកសំណល់ទៅក្នុងបរិស្ថាន
  • ការបំផ្លាញជម្រកធម្មជាតិ

២-ឥទ្ធិពលនៃទង្វើរបស់មនុស្ស

២.១-ការទាញយកផលពីបរិស្ថាន

តម្រូវការ ការប្រើប្រាស់ខ្ជះខ្ជាយនិងហួសប្រមាណ ធ្វើឱ្យធនធានធម្មជាតិកើតឡើងវិញ ត្រូវបាត់បង់លឿនជាងការកកើត។ ការនេសាទ និងការប្រមាញ់ហួសកំណត់ ធ្វើឱ្យសត្វមួយចំនួនត្រូវផុតពូជ។ ម្យ៉ាងទៀត កំនើននៃការប្រើប្រាស់ធនធានមិនកើតឡើងវិញដូចជា ធ្យូងថ្ម រ៉ែប្រេង ឧស្ម័នធម្មជាតិ...ត្រូវអស់យ៉ាងឆាប់រហ័ស និងមិនយូរប៉ុន្មាន វានឹងត្រូវហិនហោចគ្មានសល់។

២.២-ការបោះចោលកាកសំណល់

កំណើនប្រជាជន កំណើនសំណល់។ ការចោលសំណល់មិនបានត្រឹមត្រូវ ធ្វើឱ្យកង្វក់ដល់បរិស្ថានដូចជា កង្វក់ទឹក កង្វក់ដី និងកង្វក់ខ្យល់ ហើយបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស សត្វ។

២.៣-ការបំផ្លាញជម្រកធម្មជាតិ

ការបំផ្លាញជម្រកធម្មជាតិ បណ្ដាលមកពីតម្រូវការដូចជា ការកាប់ព្រៃឈើ ការសាងសង់ទំនប់ ការបង្កើតទីក្រុង ការរានដីធ្វើកសិដ្ឋាន ការសង់ផ្ទះ ធ្វើផ្លូវ ធ្វើរោងចក្រ ឬពង្រីកទីក្រុង...។ ទង្វើទាំងនេះ បណ្ដាលឱ្យស្ថានប្រព័ន្ធបាត់លំនឹង ការបំពុល ដែលនាំឱ្យប្រែប្រួលអាកាសធាតុ និងបាត់បង់ជីវៈចម្រុះ សម្រាប់រុក្ខជាតិ និងសត្វ។