ជំពូក៤ ជីវវិទ្យាមនុស្ស
មេរៀនទី២ ប្រព័ន្ធសាច់ដុំ
ខ្លឹមសារមេរៀនក្នុងសៀវភៅពុម្ពទំព័រ ៩០ ដល់ ៩៣
(ពិន្ទុអតិបរមា ៣៨)
សំណួរ |
ចម្លើយ |
ពិន្ទុ |
១.
ប្រភេទផ្សេងៗនៃសាច់ដុំ |
||
១.
តើសាច់ដុំមាននាទីអ្វី?
|
សាច់ដុំមាននាទីកន្ត្រាក់
បង្កើតចលនា។
វាបំពេញនាទីជាមួយប្រព័ន្ធគ្រោងឆ្អឹង
ជួយឱ្យផ្នែកផ្សេងៗក៏ដូចជាសារពាង្គកាយយើងមានចលនា។
សាច់ដុំជួយក្នុងដំណឹកនាំរូបធាតុផ្សេងៗក្នុងសរសៃឈាម សរសៃទឹករងៃ
និងក្នុងបំពង់រំលាយអាហារ។ (៣ពិន្ទុ) |
|
២. តើជាលិកាសាច់ដុំមានប៉ុន្មានប្រភេទ? អ្វីខ្លះ?
ចូរពណ៌នាលក្ខណៈរបស់សាច់ដុំប្រភេទនីមួយៗ។
|
ជាលិកាសាច់ដុំមានបីប្រភេទគឺ
សាច់ដុំជាប់ឆ្អឹង សាច់ដុំរលីង និងសាច់ដុំបេះដូង។ (២ពិន្ទុ) ·
សាច់ដុំជាប់ឆ្អឹងៈ សាច់ដុំឆន្ទៈ
ស្ថិតនៅជាប់ឆ្អឹង មានឆ្នូត មានប្រតិកម្មរហ័ស និងបំពេញនាទីឆាប់នឿយហត់។ ឧទាហរណ៍ៈ
សាច់ដុំដើមដៃ សាច់ដុំកំភួនជើង សាច់ដុំក្បាលពោះ សាច់ដុំថ្ពាល់...។ (២ពិន្ទុ) ·
សាច់ដុំរលីងៈ សាច់ដុំអឆន្ទៈ
ជាសាច់ដុំនៃសរីរាង្គអាការៈក្នុង និងមិនជាប់ឆ្អឹង គ្មានឆ្នូត មានប្រតិកម្មរយឺត
បំពេញនាទីមិនឆាប់នឿយហត់។ ឧទាហរណ៍ៈ សាច់ដុំពោះវៀនតូច សាច់ដុំភ្នាសសរសៃឈាម
សាច់ដុំគល់រោម សាច់ដុំថង់ទឹកប្រមាត់...។ (២ពិន្ទុ) ·
សាច់ដុំបេះដូងៈ សាច់ដុំរលីង អឆន្ទៈ មានឆ្នូត
បំពេញនាទីពេញមួយជីវិត។ (២ពិន្ទុ)
|
|
៣. ដូចម្ដេចដែលហៅថា សាច់ដុំ ឆន្ទៈ? សាច់ដុំអឆន្ទៈ? ចូរលើកឧទាហរណ៍ប្រភេទសាច់ដុំនីមួយៗ។
|
·
សាច់ដុំឆន្ទៈ ជាសាច់ដុំដែលយើងអាចបញ្ជាបាន ដូចជា
សាច់ដុំម្រាម សាច់ដុំវាវដើមដៃ...។ (៣ពិន្ទុ) ·
សាច់ដុំអឆន្ទៈ ជាសាច់ដុំដែលយើងមិនអាចបញ្ជាបាន
ដូចជា សាច់ដុំបេះដូង សាច់ដុំក្រពះ...។ (៣ពិន្ទុ)
|
|
៤. ហេតុអ្វីបានជាគេថា
វាមានសារៈសំខាន់ដែលសាច់ដុំបេះដូងមិនមែនជាសាច់ដុំឆន្ទៈ? |
បើសាច់ដុំបេះដូងជាសាច់ដុំឆន្ទៈ
នោះបេះដូងនឹងធ្វើការឆាប់នឿយហត់ ហើយត្រូវសម្រាកដោយផ្អាកសកម្មភាព(២ពិន្ទុ)។ នៅពេលសាច់ដុំផ្អាកសកម្មភាព ចលនាឈាមដើម្បីផ្គត់ផ្គង់នូវសារធាតុចាំបាច់ផ្សេងៗដល់គ្រប់កន្លែងទាំងអស់របស់សារពាង្គកាយក៏ត្រូវផ្អាកដែរ(២ពិន្ទុ)។ ករណីនេះ យើងនឹងស្លាប់មួយរំពេច (២ពិន្ទុ)។
|
|
២.
ចលនានិងការកន្ត្រាក់របស់សាច់ដុំ |
||
១. ចូរពន្យល់ពីរបៀបធ្វើការជាគូនៃសាច់ដុំ។
|
សាច់ដុំជាប់ឆ្អឹង
ធ្វើការជាគូ មានអំពើផ្ទុយគ្នា។ (២ពិន្ទុ)បើសាច់ដុំមួយទាញឆ្អឹងឱ្យមានចលនាទៅតាមទិសដៅមួយ
សាច់ដុំមួយទៀត ទាញឆ្អឹងឱ្យមានចលនាតាមទិសដៅផ្ទុយគ្នា។ (២ពិន្ទុ)ឧទាហរណ៍ៈ
សាច់ដុំវាវពីរនិងសាច់ដុំវាវបីនៃដើមដៃធ្វើការជាគូនឹងគ្នា។ នៅពេលយើងបត់ដៃ
សាច់ដុំវាវពីរកន្ត្រាក់ឡើង ហើយប៉ោងខ្លី និងរឹង ចំណែកសាច់ដុំវាវបីរលា
ត្រឡប់មករកប្រវែងដើម វិញ។ (២ពិន្ទុ)
បើយើងលាតសន្ធឹងដៃឱ្យត្រង់ សាច់ដុំវាវបីកន្ត្រាក់ ឯសាច់ដុំវាវពីររលា
រួចត្រឡប់រកសភាពដើមវិញ។ (២ពិន្ទុ)
|
|
២. នៅពេលកន្ត្រាក់ តើកោសិកាសាច់ដុំបានថាមពលមកពីណា? |
នៅពេលកន្ត្រាក់ កោសិកាសាច់ដុំបានថាមពលមកពីអុកស៊ីតកម្មគ្លុយកូស។
គ្លុយកូស មានប្រភពនៅក្នុងអាហារដែលយើងបរិភោគដូចជា បន្លែ ផ្លែឈើ និងភេសជ្ជៈផ្សេងៗ។
(៣ពិន្ទុ)
|
|
៣.
តម្ហែរក្សាសាច់ដុំ |
||
ដើម្បីឱ្យសាច់ដុំមានសុខភាពល្អ យើយើងត្រូវធ្វើដូចម្ដេច?
(៤ពិន្ទុ) |
·
ការធ្វើលំហាត់ប្រាណទៀងទាត់ ឬការលេងកីឡា
ឬរបៀបរស់នៅមានពលកម្ម ជួយឱ្យសាច់ដុំរឹងមាំ មិនស្វិតស្ពឹក។ (២ពិន្ទុ) ·
បរិភោគអាហារមានតុល្យភាព
អាហារមានផ្ទុកប្រូតេអ៊ីនគ្លុយកូស និងសារធាតុចិញ្ចឹមផ្សេងទៀត គ្រប់គ្រាន់
ក្នុងបរិមាណត្រឹមត្រូវ។ (២ពិន្ទុ)
|
|
សូមអរគុណ!
0 Comments