អត្រាកំណែ វិញ្ញាសាទី១

ត្រៀមប្រឡងឆមាស និងប្រឡងឌីប្លូម

អត្រាកំណែវិញ្ញាសាទី១
អត្រាកំណែ វិញ្ញាសាទី១

ជ្រើសរើសចម្លើយត្រឹមត្រូវ
  1. តើមួយណាជាជំងឺមិនឆ្លង?
  2. ក-ជំងឺលើសឈាម
    ខ-ជំងឺតេតាណូស
    គ-ជំងឺសិរមាន់
    ឃ-ជំងឺគ្រុនចាញ់
  3. របាំងការពារទីពីររបស់សារពាង្គកាយជា
  4. ក-តំណបរលាក
    ខ-ជាតិអាស៊ីតនិងអង់ស៊ីម
    គ-ប្រព័ន្ធស៊ាំរបស់សារពាង្គកាយ
    ឃ-ផាកូស៊ីត និងឡាំផូស៊ីត
  5. ស៊ីណាប់ជាអ្វី?
  6. ក-លំហនៅចន្លោះអាក់សូននៃណឺរ៉ូនមួយជាមួយដង់ឌ្រីតឬតួកោសិការបស់ណឺរ៉ូនមួយទៀត។
    ខ-ផ្នែកខាងចុងម្ខាងនៃណឺរ៉ូន បែកចេញពីតួកោសិកា
    គ-ណឺរ៉ូនវិញ្ញាណនាំ
    ឃ-គោលិកាសដែលចាប់ក្ដោបនិងសម្លាប់មេរោគ
បំពេញចន្លោះខាងក្រោមឱ្យបានត្រឹមត្រូវ
  1. ជាតិពណ៌បៃតងក្នុងស្លឹករុក្ខជាតិមានឈ្មោះថា​​ ក្លរ៉ូភីល ។ ជាតិពណ៌នេះស្តុកទុកនៅក្នុង ក្លរ៉ូប្លាស នៃកោសិការបស់ស្លឹក ហើយវាមាននាទីស្រូបយកថាមពលពន្លឺព្រះអាទិត្យសម្រាប់ការផលិតអាហាររបស់រុក្ខជាតិតាមដំណើរ រស្មីសំយោគ
  2. ដំណើរការដែលកោសិការុក្ខជាតិទទួលបានថាមពលពីការបំបែកគ្លុយកូសហៅថា ដង្ហើមរុក្ខជាតិ
  3. ជំងឺគ្រុនចាញ់បង្កឡើងពីមេរោគឈ្មោះ ប្លាស្មូដ្យូម។ មេរោគនេះ ឆ្លងតាមរយៈ មូសដែកគោលញីខាំ
ផ្នែកសំណួរ
  1. ក-ជំងឺអេដស៍បង្កឡើងពីមេរោគឈ្មោះ អេច អាយ វី​(HIV)?
  2. ខ-មេរោគនេះឆ្លងតាមរបៀបមួយចំនួនដូចខាងក្រោម
    -ឆ្លងតាមការរួមភេទ
    -តាមរយៈឈាម ឬទឹករងៃ
    -ការប្រើម្ជុល សឺរ៉ាំង ឬសម្ភារៈទម្លុះស្បែកផ្សេងៗរួមគ្នា
    -ឆ្លងពីម្ដាយទៅកូន ពេលកូននៅក្នុងផ្ទៃ កូនកើត និងពេលដំបៅដោះកូន
  3. ក-ផ្នែកសំខាន់ពីរនៃរូបផ្គុំវីរុសជា
  4. -ផ្នែកខាងក្រៅជា ប្រូតេអ៊ីន សម្រាប់ការពារ
    -ស្នូលក្នុងជា សម្ភារៈតំណពូជ សម្រាប់បង្កើតវីរុសថ្មីៗ។
    ខ-ការបន្តពូជរបស់វីរុសឆ្លងកាត់នូវ៥ដំណាក់កាល
    -ការភ្ជាប់ គឺវីរុសភ្ជាប់ខ្លួនទៅនឹងភ្នាសកោសិកាដែលត្រូវនឹងវា
    -​ការបញ្ចូល គឺវីរុសបញ្ចូលសម្ភារៈតំណពូជរបស់វាទៅក្នុងកោសិកាធ្មួល
    -ការសំយោគ វីរុសសំយោគសម្ភារៈតំណពូជនិងប្រូតេអ៊ីនថ្មីៗជាច្រើន
    -ការផ្គុំ គឺវីរុសផ្គុំសម្ភារៈតំណពូជនិងប្រូតេអ៊ីនបង្កើតជាវីរុសថ្មីៗជាច្រើនក្នុងកោសិកាធ្មួល
    -ការបញ្ចេញ វីរុសធ្វើឱ្យកោសិកាធ្មួលផ្ទុះបែកហើយឆ្លងទៅបំផ្លាញកោសិកាធ្មួលថ្មីៗទៀតជាបន្តបន្ទាប់។
  5. ក-ការបំពុល ជាការធ្វើឱ្យកខ្វក់ដល់បរិស្ថានដោយសារសំណល់ផ្សេងៗដែលទុកដាក់មិនបានត្រឹមត្រូវ។
  6. ខ-ការបំពុលមានបីប្រភេទរួមមាន ការបំពុលទឹក ការបំពុលដី និងការបំពុលខ្យល់។

ចុចមើលវិញ្ញាសាបន្ទាប់ វិញ្ញាសាទី២