លំហាត់ក្រុមឈាម
១. ចូរសរសេរសេណូទីបរបស់មនុស្សម្នាក់ៗដែលមានករណីនីមួយៗដូចខាងក្រោម៖ ក. អ៉ូម៉ូស៊ីកូតចំពោះអាឡែល B
ខ. អេតេរ៉ូស៊ីកូតចំពោះអាឡែល A
គ. ក្រុមឈាម O
ឃ. ក្រុមឈាម A ដែលមានឪពុកឬម្ដាយមានឈាមក្រុម O
ង. ក្រុមឈាម AB
ច. ក្រុមឈាមដែលអាចផ្ដល់យសាកល
ឆ. ក្រុមឈាមដែលអាចទទួលការបញ្ចូលតែពីក្រុមឈាម O
ជ. ក្រុមឈាម A
ឈ. ក្រុមឈាម B ។
២. លោកសុខា និងអ្នកស្រីធានី ជាប្ដីប្រពន្ធនឹងគ្នា។ លោកសុខា មានក្រុមឈាម B ឯអ្នកស្រីធានី មានក្រុមឈាម O ។ តើកូនរបស់អ្នកទាំងពីរ អាចមានសេណូទីបដូចម្ដេចខ្លះ?
៣. ក្នុងករណីម្ដាយមានក្រុម O និងឪពុកមានក្រុមឈាម AB។ ចូររកសមាមាត្រនៃក្រុមឈាមរបស់កូនអ្នកទាំងពីរ។
៤. លោកសុធី មានឈាមក្រុម A និងអ្នកស្រី ស៊ីណា មានឈាមក្រុម O ។ អ្នកទាំងពីរ មានកូនបីនាក់ គឺ ជីវ៉ា វតី និងធីតា។ វតី មានក្រុមឈាម O ធីតា មានក្រុមឈាម A និងវតី មានក្រុមឈាម AB ។ ផ្អែកតាមទិន្នន័យនេះ ៖
ក. តើក្រុមឈាមរបស់លោកសុធី សេណូទីបដូចម្ដេច?
ខ. តើក្រុមឈាមរបស់អ្នកស្រីស៊ីណា មានសេណូទីបដូចម្ដេច? ពីព្រោះអ្វី?
គ. តើនរណាម្នាក់ដែលអាចមិនមែនជាកូនរបស់អ្នកទាំងពីរ? ព្រោះអ្វី?
៥. ក្នុងឆ្នាំ ១៩៦៨ បច្ចេកវិទ្យានៃការពិនិត្យមើល DNA នៅមិនទាន់មាននៅឡើយ។ ប្ដីប្រពន្ធមួយគូ សង្ស័យថា កូនរបស់ពួកគេ មានករណីលួចដូរនៅឯមន្ទីរពេទ្យ។ ម្ដាយមានក្រុមឈាម O ឯឪពុកមានក្រុមឈាម AB ហើយកូនរបស់ពួកគេ មានឈាមប្រភេទ B ។
ក. ចូរសរសេរសេណូទីបរបស់ម្ដាយ ឪពុក និងកូន។
ខ. ប្រើប្រាស់តារាងពុយណេដើម្បីរកសេណូទីបនៃកូនទាំងអស់របស់ប្ដីប្រពន្ធខាងលើ។
គ. តើពិតជាមានករណីលួចដូរកូនដែរឬទេ?
៦. បុរសម្នាក់ មានក្រុមឈាម AB បានរៀបការជាមួយនារីម្នាក់ដែលមានក្រុមឈាមដូចទៅនឹងគាត់ដែរ។ ចូរបង្ហាញលទ្ធផលនៃការបង្កាត់ដោយប្រើប្រាស់តារាងពុយណេ។
៧. បុរសម្នាក់ ជាអូម៉ូស៊ីកូតនៃអាឡែល B បានរៀបការជាមួយនារីម្នាក់ដែលមានឈាមប្រភេទ O។ តើកូននីមួយៗរបស់អ្នកទាំងពីរ មានសមាមាត្រភាគរយដូចម្ដេចចំពោះករណីនីមួយដូចខាងក្រោម៖
ក. ឈាមប្រភេទ A
ខ. ឈាមប្រភេទ B
គ. ឈាមប្រភេទ O
ឃ. ឈាមប្រភេទ AB ។
៨. នារីម្នាក់មានឈាមប្រភេទ A បានប្រកាសថាអះអាងថា បុរសម្នាក់ដែលមានឈាមប្រភេទ AB ត្រូវជាឪពុកនៃកូនរបស់នាង ដែលមានឈាមប្រភេទ B ។
ក. ចូរបង្ហាញលទ្ធផលទាំងអស់នៃការបង្កាត់ខាងលើនេះតាមរយៈតារាងពុយណេ។
ខ. តើបុរសខាងលើនេះ ត្រូវជាឪពុករបស់កូននោះដែរឬទេ? ហេតុអ្វី? ប្រសិនបើគាត់ត្រូវជាឪពុកមែននោះ តើម្ដាយត្រូវមានសេណូទីបដូចម្ដេចដែរ?
៩. បរុសម្នាក់ មានឈាមប្រភេទ AB បានរៀបការជាមួយនារីម្នាក់ដែលមានឈាមប្រភេទ O ។ អ្នកទាំងពីរ មានកូនពិតប្រាកដចំនួនពីរនាក់ និងកូនចិញ្ចឹមម្នាក់ ដែលមានឈ្មោះដូចតទៅ៖ មករា សុវណ្ណ និងកុសល។ មករា មានឈាមប្រភេទ A សុវណ្ណ មានឈាមប្រភេទ B និង កុសល មានឈាមប្រភេទ O ។ តើនរណាម្នាក់ដែលត្រូវជាកូនចិញ្ចឹមរបស់បុរសនារីជាប្ដីប្រពន្ធខាងលើនេះ? ព្រោះអ្វី?
១០. នារីម្នាក់ដែលមានឈាមប្រភេទ O កំពុងស្វែងរកឪពុករបស់នាង។ នាងបានពិនិត្យនូវរបាយការណ៍អំពីក្រុមឈាមរបស់បុរសមួយចំនួនដែលអាចជាឪពុករបស់នាង។ តើបុរសដែលមានក្រុមឈាមប្រភេទណាដែលត្រូវលុបចេញពីការស្វែងរករបស់នាង? ចូរពន្យល់។
១១. នៅក្នុងបណ្ដឹងករណីបិតុភាពមួយ ស្ត្រីដែលត្រូវជាម្ដាយបានអះអាងថាបុរសម្នាក់ត្រូវជាឪពុករបស់កូនអ្នកស្រី។ ប៉ុន្តែ បុរសនោះបានបដិសេធ ហើយអះអាងថា មិត្តប្រុសថ្មីរបស់ស្ត្រីរូបនោះទេ ដែលត្រូវជាឪពុករបស់ក្មេងនោះ។ តុលាការបានបញ្ជាឱ្យមានការធ្វើតេស្តរកក្រុមឈាមដើម្បីឱ្យដឹងថា តើបុរសចុងចោទម្នាក់នោះ ត្រូវជាឪពុកក្មេងនោះដែរឬទេ។ លទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា ស្ត្រី និងកូនរបស់នាង មានក្រុមឈាមប្រភេទ O រីឯបុរសចុងចោទ មានក្រុមឈាមប្រភេទ AB ។ តើបុរសចុងចោទ អាចជាឪពុករបស់ក្មេងនោះដែរឬទេ? ពីព្រោះអ្វី?
១២. ប៉ូលីស បានធ្វើការព័ទ្ធចាប់ជនសង្ស័យក្នុងករណីប្លន់នៅឯបណ្ណាគារមួយកន្លែង។ ចោរប្លន់នោះ បានរងរបួសដោយការមុតកាំបិតកាត់ក្រដាសនៅកន្លែងកើតហេតុ។ ជនសង្ស័យ មានក្រុមឈាមប្រភេទ O, A, B និង AB ។ ចំណែកឯឈាមដែលបានពីកន្លែងកើតហេតុ ផ្ទុកអាឡែលនៃក្រុមឈាម O ។ តើជនសង្ស័យណាដែលមិនជាប់ពាក់ព័ន្ធនៅក្នុងករណីប្លន់ខាងលើនេះ?
១៣. នៅក្នុងមន្ទីរសម្ភពមួយ បានកើតមានករណីដោះចោលនូវខ្សែដៃសម្រាប់សម្គាល់ទារក។ ក្នុងនោះ មានទារកបីរូបដែលគេពិបាកបែងចែកថាជាកូនរបស់ម្ដាយរូបណាខ្លះ។ ឪពុកម្ដាយរបស់ទារកនីមួយៗ ចង់ឱ្យប្រាកដថា ពួកគេបានយកកូនពិតប្រាកដរបស់ខ្លួនត្រឡប់មកវិញ។ ដូច្នេះ គ្រូពេទ្យបានធ្វើតេស្តរកក្រុមឈាម។ ស្ត្រីជាម្ដាយទារកម្នាក់ មានក្រុមឈាមប្រភេទ A អូម៉ូស៊ីកូត ហើយប្ដីរបស់ស្ត្រីរូបនោះ មានក្រុមឈាមប្រភេទ O ។ ចំណែកទារកទាំងបី មានក្រុមឈាមប្រភេទ AB, A និង O ។ តើទារកម្នាក់ណាដែលត្រូវជាកូនរបស់ប្តីប្រពន្ធមួយគូនេះ?
១៤. ប្ដីប្រពន្ធមួយគូ មានកូនម្នាក់ឈ្មោះ ពុទ្ធិឫទ្ធ ដែលមានក្រុមឈាម A ។ យាយតាខាងឪពុករបស់ ពុទ្ធិឫទ្ធ មានក្រុមឈាម B ដូចគ្នា។ ប៉ុន្តែ ចំណោមនេះ មានម្នាក់ជាអូម៉ូស៊ីកូត។ តើក្រុមឈាមរបស់ម្ដាយពុទ្ធិឫទ្ធ មានសេណូទីបដូចម្ដេច?
១៥. ដាលីន មានក្រុមឈាមប្រភេទ A ឯពិសីដែលជាប្ដីរបស់នាង មានក្រុមឈាមប្រភេទ B ។ អ្នកពីរមានកូនពីរនាក់ ដែលកូនដំបូង មានក្រុមឈាមប្រភេទ O ឯកូនបន្ទាប់ មានក្រុមឈាមប្រភេទ AB ។ តើដាលីន និងពិសី មានសេណូទីបដូចម្ដេច?
១៦. ធាវី មានក្រុមឈាម B ឯប្ដីរបស់នាង មានក្រុមឈាម AB ។ តើធាវី និងប្ដីរបស់នាង អាចមានកូនដែលមានក្រុមឈាម O ដែរឬទេ? ចូរពន្យល់ និងបង្ហាញការបង្កាត់តាមរយៈតារាងពុយណេ។
១៧. ក្រោយរៀបការបានមួយឆ្នាំ ចិន្តា និងប្ដីរបស់នាងមានកូនម្នាក់។ ចិន្តា មានក្រុមឈាម A ឯប្ដីរបស់នាងមានក្រុមឈាម B ។ អ្នកទាំងពីរ រន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយពីទទួលដំណឹងមកថា កូនរបស់អ្នកទាំងពីរមានក្រុមឈាម O ហើយពួកគេគិតថា ប្រាកដជាមានការលួចដូរកូននៅឯមន្ទីរពេទ្យ។ តើកូនម្នាក់នោះ អាចជាកូនរបស់អ្នកទាំងពីរពិតដែរឬទេ? ចូរពន្យល់ និងប្រើតារាងពុយណេបង្ហាញការបង្កាត់។
១៨. បើឪពុករបស់អ្នកមានក្រុមឈាម A ហើយម្ដាយរបស់អ្នកមានក្រុមឈាម B ។ តើអ្នកមានក្រុមឈាមអ្វី?
១៩. បើអ្នកមានក្រុមឈាម O រៀបការជាមួយបុរសឬនារីម្នាក់ដែលមានក្រុមឈាម AB ។ តើកូនរបស់អ្នក អាចមានក្រុមឈាមអ្វីខ្លះ?
ក. តើបុរស និងនារីខាងលើ មានសេណូទីបដូចម្ដេច?
ខ. កំណត់សេណូទីប និងផេណូទីបនៃកូនដែលពួកគេអាចមាន។
—ទារកមានក្រុមឈាម O
—ប្ដីប្រពន្ធគូទី១៖ លោក សុខា មានក្រុមឈាម B និងអ្នកស្រី ធីតា មានក្រុមឈាម AB
—ប្ដីប្រពន្ធគូទី២៖ លោក រ៉ាវី មានក្រុមឈាម B និងអ្នកស្រី កញ្ញា មានក្រុមឈាម B ។
តើប្ដីប្រពន្ធគូមួយណាដែលត្រូវជាឪពុកម្ដាយរបស់ទារកខាងលើនេះ? ចូរពន្យល់។
២២. អ្នកស្រីធីតាមានក្រុមឈាម A បានរៀបការជាមួយលោក សុខា។ ពួកគាត់ មានកូនបីនាក់ គឺ កុសល មានក្រុមឈាម O នីតា មានក្រុមឈាម A និង តុលាមានក្រុមឈាម AB ។
ក. តើលោកសុខា និងអ្នកស្រីធីតា មានសេណូទីបដូចម្ដេច?
ខ. ក្នុងចំណោមកូនទាំងបីនាក់ តើម្នាក់ណាមិនមែនជាកូនបង្កើតរបស់លោកសុខានិងអ្នកស្រីធីតា? ចូរពន្យល់។
0 Comments