ណឺរ៉ូន ជាកោសិកាប្រសាទ ដែលមានឯកទេសកម្មដឹកនាំព័ត៌មានពាសពេញក្នុងសារពាង្គកាយ។
ក. រូបផ្គុំណឺរ៉ូន
ណឺរ៉ូននីមួយៗ មានបីផ្នែក រួមមាន៖
- ដង់ឌ្រីតៈ ពន្លយខ្លីៗ ជាច្រើន ដែលបែកចេញពីតួកោសិកា។ វាទទួលព័ត៌មានពីណឺរ៉ូនផ្សេង ឬពីសរីរាង្គវិញ្ញាណ ហើយបញ្ជូនទៅកាន់តួកោសិកា។
- តួកោសិកាៈ ផ្នែកធំមួយរបស់ណឺរ៉ូន ដែលផ្ទុកណ្វៃយ៉ូ មីតូកុងឌ្រី សារធាតុនីស ឧបករណ៍កុលស៊ី និងធាតុកោសិកាជាច្រើនទៀត។ វាជាមជ្ឈដ្ឋានដែលកើតមានសកម្មភាពមេតាបូលីសជាច្រើនរបស់ណឺរ៉ូន។
- អាក់សូនៈ ពន្លយ តែមួយ ធំ ហើយវែង បែកចេញពីតួកោសិកា។
- ណឺរ៉ូនឯកប៉ូលៈ មានពន្លយខ្លីតែមួយបែកចេញពីតួកោសិកា។
- ណឺរ៉ូនទ្វេប៉ូលៈ មានពន្លយពីរបែកពីប៉ូលម្ខាងៗនៃតួកោសិកា។ ម្ខាងជាដង់ឌ្រីត ហើយម្ខាងទៀតជាអាក់សូន។
- ណឺរ៉ូនពហុប៉ូលៈ មានពន្លយច្រើនបែកចេញពីតួកោសិកា។
- ណឺរ៉ូនវិញ្ញាណនាំៈ ដឹកនាំព័ត៌មានពីសរីរាង្គធ្មួលវិញ្្ាណទៅកាន់មជ្ឈមណ្ឌលប្រសាទ(ខួរឆ្អឹងខ្នង និងខួរក្បាល)។
- ណឺរ៉ូនចលករៈ ដឹកនាំព័ត៌មានពីមជ្ឈមណ្ឌលប្រសាទ ទៅកាន់សរីរាង្គប្រតិកម្ម(សាច់ដុំឬក្រពេញ)។
- ណឺរ៉ូនភ្ជាប់(ឬអន្តរណឺរ៉ូន)ៈ ភ្ជាប់ព័ត៌មានពីណឺរ៉ូនមួយទៅណឺរ៉ូនមួយទៀត។ វាស្ថិតនៅចន្លោះណឺរ៉ូនវិញ្ញាណនាំនិងណឺរ៉ូនចលករ។
គ. អាំងភ្លុចប្រសាទ
ព័ត៌មានដែលដឹកនាំដោយណឺរ៉ូន ហៅថា អាំងភ្លុចប្រសាទ។ អាំងភ្លុចប្រសាទ មានលក្ខណៈជាសញ្ញាអគ្គិសនី និងគីមី។ នៅក្នុងណឺរ៉ូន អាំងភ្លុចប្រសាទ ធ្វើដំណើរតាមទិសដៅតែមួយប៉ុណ្ណោះ គឺ ចាប់ផ្ដើមចេញពីដង់ឌ្រីត ឆ្ពោះទៅកាន់តួកោសិកា រួចចុះតាមបណ្ដោយអាក់សូនរហូតដល់ចុងនៃអាក់សូន។
(1) នៅពេលទូរសព្ទរោទិ៍។ ស្លឹកត្រចៀកប្រមូលផ្ដុំរលកសំឡេង បញ្ជូនទៅត្រចៀកក្នុង។
(2) ធ្មួលវិញ្ញាណក្នុងត្រចៀក ចាប់យករំញោចសំឡេង ហើយបំលែងជាអាំងភ្លុចប្រសាទ ដឹកនាំតាមបណ្ដោយណឺរ៉ូនវិញ្ញាណនាំទៅកាន់ខួរក្បាល។
(3) ណឺរ៉ូនភ្ជាប់ក្នុងខួរក្បាល បន្តព័ត៌មានទៅកាន់កំពកខួរដើម្បីបកស្រាយនិងឆ្លើយតប។
(4) ខួរក្បាលបកស្រាយអាំងភ្លុចប្រសាទឱ្យយើងដឹងថាជាសំឡេងទូរសព្ទកំពុងរោទិ៍ ហើយបញ្ជាសារពាង្គកាយឱ្យលើកទូរសព្ទដើម្បីឆ្លើយតប។ ណឺរ៉ូនភ្ជាប់បន្តព័ត៌មាននៃការលើកទូរសព្ទមកកាន់ណឺរ៉ូនចលករ។
(5) ណឺរ៉ូនចលករ ដឹកនាំព័ត៌មាននៃការលើកទូរសព្ទទៅកាន់សរីរាង្គប្រតិកម្ម(សាច់ដុំ)មួយចំនួនដើម្បីលើកទូរសព្ទ។
(6) សារពាង្គកាយឆ្លើយតប ដោយការលើកទូរសព្ទ។
ឃ. ស៊ីណាប់
ស៊ីណាប់ ជាលំហរវាងអាក់សូននៃណឺរ៉ូនមួយនិងដង់ឌ្រីត ឬតួកោសិកានៃណឺរ៉ូនបន្ទាប់។ នៅចុងអាក់សូន មានថង់តូចៗជាច្រើនដែលផ្ទុកសារធាតុគីមី ហៅថា ណឺរ៉ូនបញ្ជូនសារ។នៅពេលអាំងភ្លុចប្រសាទធ្វើដំណើរមកដល់ផ្នែកខាងចុងអាក់សូន ថង់ទាំងនោះផ្ទុះបែក ហើយបញ្ចេញណឺរ៉ូនបញ្ជូនសារសាយឆ្លងកាត់ស៊ីណាប់ ចូលទៅភ្ជាប់ជាមួយធ្មួលនៅលើភ្នាសរបស់ណឺរ៉ូនបន្ទាប់ រួចចូលទៅក្នុងដង់ឌ្រីតឬតួកោសិការបស់ណឺរ៉ូនបន្ទាប់នោះ។ តាមវិធីនេះ អាំងភ្លុចប្រសាទអាចធ្វើដំណើរពីណឺរ៉ូនមួយទៅណឺរ៉ូនមួយទៀត។
0 Comments