ជំពូក១ នានាភាពនៃភាវរស់
មេរៀនទី១ ចំណែកថ្នាក់និងដើមឈើមែកធាងពូជអម្បូរ
១. ចំណែកថ្នាក់ភាវរស់
ចំណែកថ្នាក់ ជាការផ្ដុំគំនិត ព័ត៌មាន ឬវត្ថុផ្សេងៗដោយផ្អែកលើលក្ខណៈប្រហាក់ប្រហែលគ្នារបស់វា។ វិទ្យាសាស្ត្រនៃការធ្វើចំណែកថ្នាក់ ការកំណត់អត្តសញ្ញាណនិងការហៅឈ្មោះភាវរស់ហៅថា តាក់សូណូមី។ អ្នកវិទ្យាសាស្ត្រ ធ្វើចំណែកថ្នាក់ភាវរស់ ដើម្បីស្គាល់ច្បាស់នូវលក្ខណៈរបស់ប្រភេទភាវរស់ និងងាយស្រួលក្នុងការហៅឈ្មោះ។
គេចែកភាវរស់ជា៧កម្រិតរួមមាន រជ្ជៈ សាខា ថ្នាក់ លំដាប់ អម្បូរ ពួក និង ប្រភេទ។ ភាវរស់ចែកចេញជា៥រជ្ជៈ រួមមាន រជ្ជៈម៉ូណេរ៉ា(ក្រុមបាក់តេរី) រជ្ជៈប្រូទីស(ក្រុមប្រូទីស) រជ្ជៈផ្សិត(ក្រុមផ្សិត) រជ្ជៈរុក្ខជាតិ(ក្រុមរុក្ខជាតិ) និងរជ្ជៈសត្វ(ក្រុមសត្វ)។ ខាងក្រោមនេះជាឧទាហរណ៍នៃការសរសេរតាក់សូណូមីរបស់មនុស្សតាមប្រព័ន្ធចំណែកថ្នាក់៧កម្រិត។

រជ្ជៈ | Animalia | សត្វ |
សាខា | Chordata | ករដេ |
ថ្នាក់ | Mammalia | ថនិកសត្វ |
លំដាប់ | Primatas | ព្រីម៉ាត |
អម្បូរ | Hominidae | ហូមីនីដាយ |
ពួក | Homo | ហូម៉ូ |
ប្រភេទ | Sapiens | សាភៀន |
ឈ្មោះវិទ្យាសាស្ត្រៈ Homo sapiens |
២. នាមវល្លីទ្វេនាម
នាមវល្លីទ្វេនាម ជាឈ្មោះវិទ្យាសាស្ត្រសម្រាប់ហៅឈ្មោះភាវរស់នីមួយៗដែលឈ្មោះនេះសម្គាល់ដោយឈ្មោះពួក និងឈ្មោះប្រភេទ។ ឈ្មោះវិទ្យាសាស្ត្រ ត្រូវសរសេរជាអក្សរឡាតាំងទ្រេត ផ្ដើមដោយឈ្មោះពួក បញ្ចប់ដោយឈ្មោះប្រភេទ។ តួអក្សរខាងដើមឈ្មោះពួកត្រូវសរសេរជាអក្សរធំ ឯឈ្មោះប្រភេទសរសេរជាអក្សរតូច។ ឧទាហរណ៍ឈ្មោះវិទ្យាសាស្ត្ររបស់៖
- មនុស្ស Homo sapiens
- សត្វតោ Panthera leo
- ស្រូវ Oryza sativa
- បន្លាយួន Mimosa pigra
- សត្វឆ្មាស្រុក Felis domesticus
- សត្វចចក Canis lupis
២. លក្ខណៈដូចនិងលក្ខណៈខុសគ្នារបស់ភាវរស់
សរីរាង្គអូម៉ូឡូក ជាសរីរាង្គដែលមានទម្រង់លក្ខណៈដូចគ្នា តែមាននាទីខុសគ្នា។ ឧទាហរណ៍ៈ ស្លាបប្រចៀវ និងដៃមនុស្ស។ សរីរាង្គទាំងនេះមានឆ្អឹង និងម្រាមដូចគ្នា ប៉ុន្តែ ស្លាបប្រចៀវសម្រាប់ហើរ ឯដៃមនុស្សសម្រាប់ចាប់កាន់។
សរីរាង្គអាណាឡូក ជាសរីរាង្គដែលមានទម្រង់លក្ខណៈខុសគ្នាតែមាននាទីដូចគ្នា។ ឧទាហរណ៍ៈ ស្លាបមេអំបៅ និងស្លាបព្រាប។ សរីរាង្គទាំងនេះសម្រាប់ហើរដូចគ្នា ប៉ុន្តែ ស្លាបមេអំបៅគ្មានឆ្អឹង ឯស្លាបព្រាបមានឆ្អឹង។
សរីរាង្គអាណាឡូក ជាសរីរាង្គដែលមានទម្រង់លក្ខណៈខុសគ្នាតែមាននាទីដូចគ្នា។ ឧទាហរណ៍ៈ ស្លាបមេអំបៅ និងស្លាបព្រាប។ សរីរាង្គទាំងនេះសម្រាប់ហើរដូចគ្នា ប៉ុន្តែ ស្លាបមេអំបៅគ្មានឆ្អឹង ឯស្លាបព្រាបមានឆ្អឹង។
៤. ដើមឈើមែកធាងពូជអម្បូរ
ដើមឈើមែកធាងពូជអម្បូរ ជាប្រវត្តិនៃការវិវត្តរបស់ភាវរស់មួយក្រុមឬមួយប្រភេទ។ សត្វទាំងអស់កើតឡើងពីបុព្វសត្វឯកកោសិកា។ សត្វទាំងនេះ មានទំនាក់ទំនងរវាងគ្នា ដែលកំណត់ដោយរូបផ្គុំសារពាង្គកាយ របៀបលូតលាស់ និងសម្ភារតំណពូជ។
0 Comments