១. មេយ៉ូស

មេយ៉ូស ជាសំណុំចំណែកកោសិកាពីរដងបន្តបន្ទាប់គ្នា ដែលកោសិកាឌីប្លូអុីត (2n) មួយ បង្កើតបានកោសិកាអាប្លូអុីត (n)​ បួន។

ចំណែកទី១

ប្រូផាស​ I : 


  • ក្រូម៉ូសូមអូម៉ូឡូករំកិលជិតគ្នាពីរៗ និងជាប់គ្នានៅតាមបណ្ដោយ បង្កើតបានជា ក្រូម៉ាទីតបួន ឬតេត្រាត។
  • អាចមានបណ្ដូរអង្កត់(បាតុភូតក្រូស៊ីញអូវើ)រវាងក្រូម៉ាទីតពីរនៃគូក្រូម៉ូសូមអូម៉ូឡូក។
  • ក្រូម៉ូសូមនីមួយៗមានក្រូម៉ាទីតពីរ។

មេតាផាស I​ :

  • តេត្រាត តម្រៀបគ្នានៅលើប្លង់អេក្វាទ័រ ភ្ជាប់ខ្លួនទៅនឹងត្រយ៉ូងអាក្រូម៉ាទិច ដោយសង់ត្រូមែរបស់វា។
  • ក្រូម៉ូសូមនីមួយៗមានក្រូម៉ាទីតពីរ។

អាណាផាស I :

  • ក្រូម៉ូសូមអូម៉ូឡូកនៃគូនីមួយៗ ផ្ដាច់ចេញពីគ្នា ហើយធ្វើដំណើរទៅកាន់ប៉ូលផ្ទុយគ្នារបស់កោសិកា។
  • ក្រូម៉ូសូមនីមួយៗ មានក្រូម៉ាទីត២
  • នៅចុងវគ្គ ប៉ូលកោសិកានីមួយៗ មានចំនួនក្រូម៉ូសូមអាប្លូអុីត(n) ។

តេឡូផាស I :

  • ស៊ីតូប្លាស ចែកខ្លួនបានកោសិកាកូនពីរ។ កោសិកាកូននីមួយៗ ទទួលបានក្រូម៉ូសូមតែមួយពីគូអូម៉ូឡូក។ 
  • ក្រូម៉ូសូមនីមួយៗ មានក្រូម៉ាទីតពីរ។

ចំណែកទី២

ប្រូផាស​ II :
  •  ក្រូម៉ូសូមដែលប្រេះតាមបណ្ដោយ ធ្វើដំណើរឆ្ពោះទៅផ្នែកកណ្ដាលនៃត្រយ៉ូងអាក្រូម៉ាទិច។
  • ក្រូម៉ូសូមនីមួយៗមានក្រូម៉ាទីតពីរ។
មេតាផាស​ II :
  • ក្រូម៉ូសូមទាំងអស់ ប្រមូលផ្ដុំនៅលើប្លង់អេក្វាទ័រ។
  • ក្រូម៉ូសូមនីមួយៗមានក្រូម៉ាទីតពីរ។
អាណាផាស​ II :
  • សង់ត្រូមែធ្វើចំណែក នាំឱ្យក្រូម៉ាទីតបងប្អូនដាច់ចេញពីគ្នា ហើយធ្វើដំណើរឆ្ពោះទៅកាន់ប៉ូលផ្ទុយគ្នា។
  • ក្រូម៉ូសូមនីមួយៗ មានក្រូម៉ាទីតតែមួយ។
តេឡូផាស​ II :
  • ក្រូម៉ូសូមកូននីមួយៗ បានមកដល់ប៉ូល
  • ភ្នាសណ្វៃយ៉ូកើតឡើង ឯត្រយ៉ូងអាក្រូម៉ាទិចរលាយបាត់
  • ស៊ីតូប្លាសនៃកោសិកានីមួយៗ ធ្វើចំណែកបានកោសិកាកូនពីរ
  • កោសិកាឌីប្លូអុីត (2n) មួយ បង្កើតបានកោសិកាអាប្លូអុីត (n) បួន។
  • ក្រូម៉ូសូមនីមួយៗមានក្រូម៉ាទីតតែមួយ។
សេចក្ដីសន្និដ្ឋាន៖
  • ចំណែកទី១: រ៉ាប់រងការផ្ដាច់ចេញពីគ្នានៃគូក្រូម៉ូសូមអូម៉ូឡូក។ ដូចនេះ មានការបន្ថយចំនួនក្រូម៉ូសូមពាក់កណ្ដាល(2n -> n) ។ កោសិកាកូននីមួយៗមាន n ក្រូម៉ូសូម គឺជា ចំនួនអាប្លូអុីត។
  • ចំណែកទី២: រ៉ាប់រងការផ្ដាច់ចេញពីគ្នានៃក្រូម៉ាទីតបងប្អូនរបស់ក្រូម៉ូសូមនីមួយៗ។ ដូចនេះ កាម៉ែតនីមួយៗ មានក្រូម៉ូសូមមួយក្នុងគូអូម៉ូឡូកនីមួយៗ ហើយក្រូម៉ូសូមនីមួយៗ មានក្រូម៉ាទីតតែមួយ។

២. កំណកាម៉ែត

ក. កំណកាម៉ែតឈ្មោល(កំណស្ពែម៉ាតូសូអុីត)
  • កើតឡើងក្នុងបំពង់សេមីនីភែ
  • ចាប់ផ្ដើមនៅពេលសារពាង្គកាយគ្រប់ការ (ពេញវ័យ) ហើយបន្តផលិតរហូតសារពាង្គកាយស្លាប់ទៅវិញ
  • មានរយៈពេល ៧៤ ថ្ងៃ (ចាប់ពីស្ពែម៉ាតូស៊ីត I រហូតដល់ ស្ពែម៉ាតូសូអុីត)
  • កោសិកាពូជ(2n) ក្នុងបំពង់សេមីនីភែ ធ្វើចំណែកតាមមីតូស​​ជាបន្តបន្ទាប់ ហើយរងកំណើនមាឌ ក្លាយជា ស្ពែម៉ាតូស៊ីត I (2n)។ ស្ពែម៉ាតូស៊ីត I នីមួយៗ ធ្វើចំណែកទី១នៃមេយ៉ូស បង្កើតបាន ស្ពែម៉ាតូស៊ីត II ចំនួនពីរ។ បន្ទាប់មក ស្ពែម៉ាតូស៊ីត II នីមួយៗធ្វើចំណែកទី២នៃមេយ៉ូស បង្កើតបានស្ពែម៉ាទីត ពីរ ហើយប្លែងខ្លួនជា ស្ពែម៉ាតូសូអុីត ដែលមានផ្លាសែលអាចធ្វើចលនាបាន។
ខ. កំណកាម៉ែតញី(កំណអូវ៉ូស៊ីត)
  • កើតឡើងតាំងពីជីវិតជាអំប្រ៊ីយ៉ុង ហើយឈប់ទៅវិញនៅពេលស្ត្រីអស់រដូវ
  • កើតឡើងនៅក្នុងផ្នែកសំបក(ជាយ)នៃអូវែ
  • កោសិកាពូជក្នុងផ្នែកសំបកនៃអូវែ  ធ្វើចំណែកតាមមីតូស បានអូវ៉ូកូនីជាច្រើន ដែលក្នុងចំណោមនោះ អូវ៉ូកូនីខ្លះស្វិតបាត់ទៅវិញ ឯអូវ៉ូកូនីពូជខ្លះបានដុះដាល រីកមាឌ ក្លាយជាអូវ៉ូស៊ីត I (n)។ អូវ៉ូស៊ីត I នីមួយៗ ធ្វើចំណែកទី១នៃមេយ៉ូស បង្កើតបានកោសិកាពីរមានមាឌខុសគ្នា។ កោសិកាមួយមានមាឌធំ​ជាអូវ៉ូស៊ីត II ឯកោសិកាដែលមានមាឌតូច ជាគោលិកាប៉ូលទី១។ ក្រោយបង្កកំណើត អូវ៉ូស៊ីត II ធ្វើចំណែកទី២ នៃមេយ៉ូស បង្កើតបានគោលិកាប៉ូលទី២ មួយ និងអូវ៉ូទីតមួយ ដែលក្លាយជាអូវុល។ ប្រសិនបើគ្មានការបង្កកំណើត កាម៉ែតញីនឹងត្រូវបញ្ចេញមកក្រៅតាមឈាមរដូវក្នុងទម្រង់ជាអូវ៉ូស៊ីត II ។ 
ប្រៀបធៀបកំណអូវ៉ូស៊ីត និងកំណស្ពែម៉ាតូសូអុីត


សូមអរគុណចំពោះការចូលមើលនិងចែករំលែក Website របស់យើងខ្ញុំ។ មតិយោបល់និងចម្ងល់ផ្សេងៗ ក៏អាច Comment នៅខាងក្រោម។