រូបផ្គុំបាក់តេរី

បាក់តេរី  ជាសារពាង្គកាយឯកកោសិកា ប្រូការីយ៉ូត(គ្មានណ្វៃយ៉ូពិតប្រាកដ)។ សម្ភារៈតំណពូជ ស្ថិតនៅជារង្វេលក្នុងស៊ីតូប្លាស គ្មានភ្នាសណ្វៃយ៉ូរុំព័ទ្ធ។

បាក់តេរីនីមួយៗ ផ្គុំឡើងពីផ្នែកសំខាន់ៗ៥ គឺ

  1. ភ្នាសគ្រោង (ស្រោបភ្នាសស៊ីតូប្លាស និងមានមុខងារការពារ)
  2. ភ្នាសស៊ីតូប្លាស (ស្រោបនិងការពារធាតុក្នុងកោសិកា និងមុខងារផ្សេងទៀត)
  3. ស៊ីតូប្លាស (ធាតុរាវអន្ធឹល ជួយចលនាធាតុក្នុងកោសិកា )
  4. រីបូសូម (កន្លែងសំយោគប្រូតេអ៊ីន)
  5. សម្ភារៈតំណពូជ (ផ្ទុកព័ត៌មានសម្រាប់បន្តពូជ)
ក្រៅពីនេះ បាក់តេរីខ្លះទៀត ក៏បង្កឡើងពីផ្នែកផ្សេងៗទៀតដែរ ដូចជា 
  • កន្សោម(កាប់ស៊ុល) ជាភ្នាសជាតិស្ករ និងប្រូតេអ៊ីន ស្រោបភ្នាសគ្រោង សម្រាប់ការពារបាក់តេរីទល់នឹងលក្ខខណ្ឌមិនប្រកប
  • ផ្លាសែល មួយឬច្រើន សម្រាប់ផ្លាស់ទី
  • ប្លាស្មីត ជាសម្ភារៈតំណពូជរាងជារង្វង់តូចមួយក្នុងស៊ីតូប្លាស។ បាក់តេរីមានប្លាស្មីត អាចបន្តពូជដោយជំនាប់ប្ដូរ
  • ភីមប៊្រី ជាពន្លយរៀវខ្លីៗ ចេញពីភ្នាសស៊ីតូប្លាស សម្រាប់ធ្វើចលនា និងការភ្ជាប់ជាមួយគ្នាឬភ្ជាប់ទៅនឹងទម្រ
  • ស្ពានចម្លង(ស្ពានភេទឬភីលី) ពន្លយរៀវ មួយចេញពីស៊ីតូប្លាសនៅចុងម្ខាងនៃបាក់តេរី សម្រាប់ភ្ជាប់គ្នា និងការបន្តពូជដោយជំនាប់ប្ដូរ។