https://docs.google.com/document/d/14dj6VUcbcFQ9iDtRlernWAhw46vbChuG1810cR3QZbg/edit?usp=sharing 

គុណប្រយោជន៍នៃការរៀនពីចម្ងាយ

Advantages of Distance Learning in Cambodia

Students in Cambodia were not allowed to go to school and learn in the classroom since the middle of March when Covid-19 spread worldwide which could cause respiratory diseases and death. But learning has not stopped until now. The Ministry of Education, Youth, and Sports in Cambodia tried to make opportunities for teachers and students to engage them in teaching and learning. During the time of Covid-19 prevention, the ministry had introduced its educators and teachers many apps which helped students learn remotely. Distance learning has been playing important roles in Education. First, students can continue their learning progress. With a laptop, desktop, tablet, or a smartphone and internet connection, learning can still progress. Students and teachers communicate with each other in several ways. They use Facebook chat to talk and exchange information. Google Meet is one of the best Google Apps which helps students and teachers meet face to face. Teachers use this technology and other Google Apps to teach. Second, learning from home saves time and money. Both learners and teachers do not need to spend much money on traveling to school and many study materials. Teachers store their lessons on Google Drive. They set up Google Classroom and invite students to the classroom. By doing this, students can have the opportunity to learn and download the lessons. Another benefit is that distance learning has really improved the capabilities of IT for students and teachers. Before distance learning was required, we did not understand more about technology. When the coronavirus closed down schools and required distance learning for the rest of the school year, people seemed to learn more about information technology. We know and are able to use many applications on Google. Moreover, it opened up new opportunities for students to get higher education. We gained extra knowledge, for example, it taught us time management and other skills. These skills are essential in every aspect of life, from maintaining work-life balance to completing projects before due dates.  Learning from home is also an easy way and is comfortable. Students can study from anywhere. They can sit in a comfortable place while joining online classes. In conclusion, remote learning helps students complete most of their classes, does not require commuting which saves time and money, available at any place, a convenient way that teaches us more about IT and other skills.

គុណប្រយោជន៍នៃការរៀនពីចម្ងាយ

សិស្សានុសិស្សនៅប្រទេសកម្ពុជា មិនត្រូវបានអនុញ្ញាតឱ្យទៅរៀននៅសាលា ចាប់តាំងពីពាក់កណ្ដាលខែមីនា នៅពេលដែលមេរោគកូវិដ១៩ បានរីករាលដាលនៅទូទាំងពិភពលោក អាចបង្កជំងឺផ្លូវដង្ហើមនិងស្លាប់។ ប៉ុន្តែ ការរៀន នៅមិនទាន់បានបញ្ចប់រហូតមកដល់ពេលនេះ។ ក្រសួងអប់រំ យុវជន និងកីឡានៅប្រទេសកម្ពុជា បានព្យាយាមបង្កើតឱកាស សម្រាប់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស ឱ្យភ្ជាប់ទៅនឹងការបង្រៀននិងរៀន។ ក្នុងកំឡុងពេលនៃការបង្ការពីមេរោគកូវីដ១៩ ក្រសួងបានណែនាំដល់អ្នកអប់រំ និងគ្រូរបស់ខ្លួននូវកម្មវិធីជាច្រើន ដែលអាចជួយឱ្យសិស្សរៀនពីចម្ងាយ។ ការរៀនពីចម្ងាយ មានតួនាទីយ៉ាងសំខាន់នៅក្នុងការអប់រំ។ ទីមួយ សិស្សនៅតែអាចបន្តដំណើរការរៀនរបស់ខ្លួន។ ដោយគ្រាន់តែមានកុំព្យូទ័រយួរដៃ កុំព្យូទ័រលើតុ កុំព្យូទ័របន្ទះ ឬទូរសព្ទឆ្លាតវៃ និងការភ្ជាប់អ៊ីនធឺណិត ការរៀននៅតែអាចបន្តដំណើរការបាន។ គ្រូនិងសិស្ស ទំនាក់ទំនងគ្នា តាមមធ្យោបាយជាច្រើន។ Google Meet ជាកម្មវិធីដ៏ល្អបំផុតមួយក្នុងចំណោមកម្មវិធីជាច្រើនលើGoogle Apps ដែលជួយឱ្យគ្រូនិងសិស្សមើលមុខគ្នាបាន។​​ លោកគ្រូអ្នកគ្រូ ប្រើបច្ចេកទេសនេះក្នុងការបង្រៀន។ ទីពីរ ការរៀនពីចម្ងាយ ជួយសន្សំពេលវេលា និងថវិកា។ ទាំងអ្នកបង្រៀន​ និងអ្នករៀន ពុំចាំបាច់ចំណាយលុយច្រើនលើថ្លៃធ្វើដំណើរទៅសាលា និងសម្ភារៈសិក្សា។ គ្រូ រក្សាទុកមេរៀននៅលើ Google Drive។ ពួកគាត់បង្កើត Google Classroom ហើយទាញសិស្សឱ្យចូលទៅក្នុងថ្នាក់រៀន។ វិធីនេះ សិស្សមានឱកាសបានរៀន និងទាញយកមេរៀន។ ម្យ៉ាងទៀត ការរៀនពីចម្ងាយ ពិតជាបង្កើនសមត្ថភាពផ្នែកបច្ចេកវិទ្យាព័ត៌មាន ដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស។ មុនពេលមានការតម្រូវឱ្យរៀនពីចម្ងាយ យើងពុំយល់ដឹងច្រើនផ្នែកបច្ចេកវិទ្យាទេ។ នៅពេលវីរុសកូរ៉ូណាធ្វើឱ្យមានការបិទសាលា ហើយតម្រូវឱ្យរៀនពីចម្ងាយដើម្បីបញ្ចប់កម្មវិធីសិក្សា មនុស្សម្នា ហាក់ដូចជាបានរៀនសូត្រច្រើនអំពីបច្ចេកវិទ្យាព័ត៌មាន។ យើងស្គាល់ និងអាចប្រើប្រាស់កម្មវិធីជាច្រើននៅលើ Google។ លើសពីនេះ ការរៀនពីចម្ងាយ បើកឱកាសឱ្យសិស្សទទួលបានការអប់រំខ្ពស់។ យើងទទួលបានចំណេះដឹងបន្ថែម ដូចជា វាបង្រៀនយើងពីការគ្រប់គ្រងពេលវេលា និងជំនាញផ្សេងៗទៀត។ ជំនាញទាំងនេះ សំខាន់នៅក្នុងគ្រប់រូបភាពនៃជីវិត តាំងពីការរក្សាលំនឹងជីវិត-ការងារ រហូតដល់ការបញ្ចប់គម្រោងមុន ថ្ងៃកំណត់។ ការរៀនពីចម្ងាយ ថែមទាំងងាយស្រួល ហើយមានផាសុកភាព។ សិស្សអាចសិក្សាបាននៅគ្រប់កន្លែង។ ពួកគេ អាចអង្គុយរៀនអនឡាញនៅកន្លែងមានផាសុកភាព។ ជាការសន្និដ្ឋាន ការរៀនពីចម្ងាយ ជួយឱ្យសិស្សបញ្ចប់មេរៀនភាគច្រើននៅសាលា មិនចាំបាច់ធ្វើដំណើរទៅមក គឺអាចសន្សំពេលវេលានិងលុយកាក់ អាចដំណើរការបាននៅគ្រប់ទីកន្លែង ជាវិធីងាយស្រួល ដែលបង្រៀនយើងបន្ថែមទៀត លើផ្នែកបច្ចេកវិទ្យា និងជំនាញផ្សេងៗទៀត។