ជំពូកទី៣
ប្រព័ន្ធស៊ាំ
លំហាត់ គ្រូបង្រៀនដាក់ឱ្យសិស្សស្វ័យសិក្សា
ដោយប្រើសៀវភៅសិក្សាគោល |
ចម្លើយ សិស្សឆ្លើយបានដោយសារការស្វ័យសិក្សា
ផ្អែកលើសៀវភៅសិក្សាគោល |
មេរៀនទី២
ប្រព័ន្ធស៊ាំ មើលសៀវភៅសិក្សាគោល
ទំព័រ២០២ ដល់ទំព័រ២១០ និងឯកសារពាក់ព័ន្ធផ្សេងទៀត
|
|
ខ្លឹមសារទី១ |
តំណបស៊ាំ |
១. តើប្រព័ន្ធសុំាជាអ្វី? |
១. ប្រព័ន្ធសុំាជាបណ្តុំកោសិកានិងជាលិកាទាំងអស់ដែលជួយសារពាង្គកាយក្នុងការប្រឆាំងទៅនឹងភ្នាក់ងារបង្ក ជំងឺ។
|
២. តើសារធាតុដែលចាប់ផ្តើមធ្វើឲ្យកើតមានតំណប-សុំាជាអ្វី? |
២.
សារធាតុដែលចាប់ផ្តើមធ្វើឲ្យកើតមានតំណបសុំាជាអង់ទីសែន។
|
៣. តើតំណបសុំាត្រួតពិនិត្យដោយសារអ្វី? |
៣. តំណបសុំាត្រួតពិនិត្យដោយប្រព័ន្ធសុំា។
|
៤. តើតំណបសុំាចែកចេញជាប៉ុន្មានដំណាក់កាល?អ្វីខ្លះ? |
៤.
តំណបសុំាចែកចេញជាបួនដំណាក់កាលគឺ៖ ·
ដំណាក់កាលទទួលស្គាល់ ·
ដំណាក់កាលប្រើប្រាស់ ·
ដំណាក់កាលបំផ្លាញ ·
ភាពសុំា។
|
៥. ចូររៀបរាប់ពីដំណាក់កាលនីមួយៗនៃតំណបសុំា។ |
៥.
ដំណាក់កាលនីមួយៗនៃតំណបសុំាមាន៖ ·
ដំណាក់កាលទទួលស្គាល់
គោលិកាសព័ទ្ធជុំវិញភ្នាក់ងារបង្កជំងឺនិងឲ្យសញ្ញាទៅឡាំផូស៊ីត T។ ឡាំផូស៊ីត T ជាច្រើនត្រូវបានផលិត។ ឡាំផូស៊ីត
T ជំនួយឲ្យសញ្ញាទៅឡាំផូស៊ីត B។ ·
ដំណាក់កាលប្រើប្រាស់ ឡាំផូស៊ីត B ដុះដាលជាច្រើន។ ឡាំផូស៊ីតខ្លះក្លាយជាប្លាស្មូស៊ីត
ខ្លះទៀតរក្សាឡាំផូស៊ីត B លំនឹក។ ·
ដំណាក់កាលបំផ្លាញ អង់ទីករធ្វើឲ្យអង់ទីសែនចុះខ្សោយត្រូវបានបំផ្លាញដោយឡាំផូស៊ីត
T សម្លាប់ឬដោយផាកូស៊ីត។ ·
ភាពសុំា ឡាំផូស៊ីត T លំនឹកនិងឡាំផូស៊ី B លំ-នឹកមានសកម្មភាពយ៉ាងរហ័ស
នៅពេលដែលអង់ទីសែនប្រភេទដូចគ្នាចូលក្នុងសារពាង្គកាយលើកទី 2
។
|
៦. តើប្រព័ន្ធសុំាបង្កឡើងពីអ្វី? |
៦. ប្រព័ន្ធសុំាបង្កឡើងពី
ខួរឆ្អឹង គោលិកាស ផាកូស៊ីត និងឡាំផូស៊ីត
ព្រមទាំងជាលិកាប្រភេទផ្សេងៗនៃប្រេព័ន្ធទឹករងៃ(កូនកណ្តុរទឹករងៃ អាមីដាល់ ទីមុស និងផាល)។
|
៧. តើប្រព័ន្ធសុំាផ្តល់ឱ្យយើងនូវអ្វី?ចូរបញ្ជាក់ |
៧. ប្រព័ន្ធសុំាផ្តល់ឱ្យយើងនូវភាពសុំា
ដែលជាសមត្ថ-ភាពរបស់សារពាង្គកាយប្រឆាំងទល់នឹងការបង្កជំងឺ តាមរយៈការផលិតអង់ទីករ
ដើម្បីបង្អាក់សកម្មភាពសារធាតុ-ចម្លែក ឬកោសិកាចម្លែក។
|
៨. នៅពេលសារពាង្គកាយប្រឆាំងនឹងជំងឺគឺជាអ្វី? |
៨.
នៅពេលសារពាង្គកាយប្រឆាំងនឹងជំងឺគឺជាការប្រឆាំងទៅនឹងអង់ទីសែន។
|
៩. តើអង់ទីសែនជាអ្វី?វាស្ថិតនៅឯណា?
១០. តើនៅពេលប្រព័ន្ធសុំាទទួលស្គាល់អង់ទីសែន វាបង្កើតបានអ្វី? |
៩.
អង់ទីសែនជាប្រូតេអ៊ីនឬសារធាតុគីមី ដែលមិនមែនជារបស់សារពាង្គកាយ។ វាស្ថិតនៅលើផ្ទៃខាងក្រៅរបស់វីរុស
បាក់តេរី និងភ្នាក់ងារបង្កជំងឺផ្សេងៗទៀត។ ១០.
នៅពេលប្រព័ន្ធសុំាទទួលស្គាល់អង់ទីសែន វាបង្កើតបានអង់ទីករ។
|
១១. តើអង់ទីករជាអ្វី?មាននាទីដូចម្តេច? |
១១.
អង់ទីករជាប្រូតេអ៊ីនដែលផលិតដោយឡាំផូស៊ីតមាននាទីប្រឆាំងនិងវាយប្រហារមេរោគ។
|
ខ្លឹមសារទី២ |
ប្រភេទនៃភាពស៊ាំ |
១. តើភាពសុំាជាអ្វី? |
១. ភាពសុំាគឺជាសមត្ថភាពរបស់សារពាង្គកាយធន់ទៅនឹងជំងឺពិសេសណាំមួយ។
|
២. តើភាពសុំាចែកជាប៉ុន្មាន?អ្វីខ្លះ? |
២. ភាពសុំាចែកជាពីរគឺ៖ ·
ភាពសុំាអកម្ម ·
ភាពសុំាសកម្ម។
|
៣. តើភាពសុំាអកម្មនិងភាពសុំាសកម្មខុសគ្នាដូចម្តេច? |
៣.
ភាពសុំាអកម្មនិងភាពសុំាសកម្មខុសគ្នាដូចតទៅ៖ ·
ភាពសុំាអកម្មគឺសារពាង្គកាយទទួលបានអង់ទីករពីឈាមរបស់មនុស្សម្នាក់ផ្សេងទៀត
ឬពី-របស់សត្វណាមួយ។ ·
ភាពសុំាសកម្មគឺជាភាពសុំាដែលសារពាង្គកាយផលិតអង់ទីករផ្ទាល់របស់ខ្លួន
ដើម្បីប្រឆាំងទល់នឹងអង់ទីសែនរបស់មេរោគ។
|
៤. តើភាពសុំាអកម្មបង្កើតឡើងដោយអ្វី? |
៤.
ភាពសុំាអកម្មបង្កើតឡើងដោយវ៉ាក់សាំងផងដែរដូចជាវ៉ាក់សាំងបង្ការជំងឺតេតាណូសដែលផលិតចេញេពីសត្វសេះ។
|
៥. តើទារកទទួលភាពសុំាពីម្តាយដើម្បីអ្វី?បានរយៈ-ពេលប៉ុន្មាន? |
៥.
ទារកទទួលភាពសុំាពីម្តាយដើម្បីប្រឆាំងទល់នឹងជំងឺឆ្លងភាគច្រើន បានរយៈពេល
2-3ខែដំបូងនៃជីវិតរបស់ទារក។
|
៦. តើភាពសុំាដែលទារកទទួលពីម្តាយជាភាពសុំា- អកម្មឬភាពសុំាសកម្ម?
|
៦.
ភាពសុំាដែលទារកទទួលពីម្តាយជាភាពសុំាអកម្ម។ |
៧. ដើម្បីអភិវឌ្ឍភាពសុំាសកម្មទៅនឹងជំងឺពិសេសណាមួយ
តើគេត្រូវធ្វើដូចម្តេច? |
៧.
ដើម្បីអភិវឌ្ឍភាពសុំាសកម្មទៅនឹងជំងឺពិសេសណាមួយ គឺគេត្រូវការទទួលថ្នាំបង្ការរោគ។
|
៨. តើថ្នាំបង្ការឬវ៉ាក់សាំងបានផ្តល់ឱ្យយើងនូវអ្វី? |
៨.
ថ្នាំបង្ការឬវ៉ាក់សាំងបានផ្តល់ឱ្យយើងនូវភាពសុំា-សកម្មប្រឆាំងទល់នឹងជំងឺពិសេសណាមួយហើយអ្នកទទួលវ៉ាក់សាំងនឹងមិនមានជំងឺទៀតទេ។
|
ខ្លឹមសារទី៣ |
វ៉ាក់សាំង(ឬថ្នាំបង្ការរោគ) |
១. តើវ៉ាក់សាំងជាអ្វី? |
១.
វ៉ាក់សាំងជាសារធាតុដែលបង្កើតភាពសុំារបស់សារ- ពាង្គកាយ។
|
២. តាមធម្មតា តើវ៉ាក់សាំងមានផ្ទុកអ្វី? |
២. តាមធម្មតា
វ៉ាក់សាំងមានផ្ទុកអង់ទីសែនងាប់ឬខ្សោយ ដែលភ្ញោចគោលិកាសឱ្យផលិតអង់ទីករប្រឆាំងនឹងវា។
|
៣. ដើម្បីបង្ការជំងឺឆ្លង តើគេប្រើអ្វី? |
៣. ដើម្បីបង្ការជំងឺឆ្លង
គេប្រើវ៉ាក់សាំងសម្រាប់បង្កើតភាពសុំារបស់សារពាង្គកាយប្រឆាំងនឹងជំងឺឆ្លង។
|
៤. តើវ៉ាក់សាំងអាចចូលទៅក្នុងសារពាង្គកាយតាម រយៈវិធីអ្វីខ្លះ? |
៤. វ៉ាក់សាំងអាចចូលទៅក្នុងសារពាង្គកាយតាមរយៈ
ការចាក់បញ្ចូល តាមការផឹកឬលេប។
|
៥. តើអង់ទីករអាចផលិតបានប៉ុន្មានដង?ចូរបញ្ជាក់ |
៥.
អង់ទីករអាចផលិតលើកទីមួយបានតែមួយដងតែប៉ុណ្ណោះ។
បន្ទាប់មកវាអាចបង្កើតយ៉ាងរហ័សនិងគ្រប់ពេលដែលអង់ទីសែននៃភ្នាក់ងារបង្កជំងឺនោះជ្រៀតចូលក្នុងសារពាង្គកាយម្តងទៀត។
|
៦. តើវ៉ាក់សាំងមួយអាចបង្ការជំងឺបានប៉ុន្មានប្រភេទ?ចូរឧទាហរណ៍បញ្ជាក់ |
៦.
វ៉ាក់សាំងមួយអាចបង្ការជំងឺបានតែមួយប្រភេទប៉ុណ្ណោះ។ ឧទាហរណ៍
វ៉ាក់សាំងជំងឺកញ្រ្ជិលអាចបង្ការបានតែជំងឺកញ្រ្ជិលមួយប៉ុណ្ណោះមិនអាចបង្ការជំងឺតេតេណូស
ឬគ្រុនស្វិតដៃជើងបានទេ។
|
ខ្លឹមសារទី៤ |
អេដស៏និងប្រព័ន្ធស៊ាំ |
១. តើអេដស៍(AIDS) មានន័យដូចម្តេច? |
១. អេដស៍(AIDS)
មានន័យថាប្រជុំរោគសញ្ញាដែលកើតមានឡើងដោយសារការចុះខ្សោយនៃប្រព័ន្ធសុំារបស់មនុស្សដោយវីរុសហ៊ីវ
(HIV)។
|
២. តើវីរុសហ៊ីវ (HIV)
វាយប្រហាប្រព័ន្ធសុំាយ៉ាងដូចម្តេច? |
២. វីរុសហ៊ីវ (HIV )វាយប្រហាប្រព័ន្ធសុំាដូចជាវីរុសជ្រៀតចូលក្នុងណ្វៃយ៉ូនៃឡាំផូស៊ីត T ដែលជាឡាំផូស៊ីតមួយប្រភេទភ្ញោចឡាំផូស៊ីត Bឱ្យផលិតអង់ទីករ។
បន្ទាប់មកឡាំផូស៊ីតត្រូវបំផ្លាញហើយវីរុសបង្កើនចំនួនយ៉ាងច្រើនទៅបំផ្លាញ Tឡាំងផូស៊ីតផ្សេងៗទៀត។ នៅពេលឡាំផូ-ស៊ីតត្រូវបំផ្លាញអស់ឬមានចំនួនមិនគ្រប់គ្រាន់
ប្រព័ន្ធសុំារបស់សារពាង្គកាយមិនអាចការពារទៅនឹងការបង្កជំងឺផ្សេងៗបានប្រព័ន្ធភាពសុំាត្រូវចុះខ្សោយ។
|
ខ្លឹមសារទី៥ |
វិធីថែរក្សាសុខភាពឱ្យបានល្អ |
១. ដើម្បីថែរក្សាសុភាពឱ្យបានល្អ តើយើងត្រូវធ្វើអ្វីខ្លះ? |
១. ដើម្បីថែរក្សាសុភាពឱ្យបានល្អ
យើងត្រូវធ្វើដូចជា៖ ·
ការបរិភោគអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់
និងទៀងទាត់ ·
ការហាត់ប្រាណ ·
ការសម្រាកនិងដេកឱ្យបានគ្រប់គ្រាន់ ·
ឥរិយាបថនាំឱ្យមានសុភាពល្អ។
|
២. តើត្រូវបរិភោគអាហារប្រភេទណាខ្លះដើម្បីផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់សារពាង្គកាយ?ចូររៀបរាប់។ |
២.
ដើម្បីផ្តល់សារធាតុចិញ្ចឹមគ្រប់គ្រាន់ដល់សារពាង្គ-កាយយើងត្រូវបរិភោគ
·
គ្រាប់ធញ្ញជាតិផ្តល់នូវថាមពលជាតិសរសៃ(សែលុយឡូស)និងសារធាតុខនិជ។ ·
ផ្លែឈើនិងបន្លែផ្តល់ឱ្យយើងនូវវីតាមីននិងសារធាតុខនិជសម្រាប់ជួយសារពាង្គកាយប្រឆាំងទៅនឹងជំងឺផ្សេងៗ។ ·
សាច់គ្មានខ្លាញ់
សាច់មាន់និងត្រីផ្តល់នូវប្រតេអ៊ី-នសម្រាប់ការលូតលាស់និងជួសជុលកោសិកា។ ·
ទឹកដោះគោផ្តល់នូវវីតាមីន កាល់ស្យូម(Ca)និងសារធាតុខនិជផ្សេងៗទៀត។ ·
ខ្លាញ់ ស្ករ
អំបិលត្រូវប្រើក្នុងបរិមាណតិចតួចនៅក្នុងរបបអាហារ។
|
៣. ចូររៀបរាប់ពីការហាត់ប្រាណដើម្បីឱ្យមានសុខភាពល្អ។ |
៣.
អ្នកជំនាញផ្នែកបេះដូងបានទូន្មានថាយុវវ័យត្រូវការហាត់ប្រាណយ៉ាងតិចក៏ 30mn ដែរជារៀងរាល់ថ្ងៃ។ ការធ្វើលំហាត់ប្រាណជួយឱ្យយើងមានទម្ងន់សមស្របនិងធ្វើឱ្យបេះដូង
សួត ឆ្អឹង និងសាច់ដុំរឹងមាំ។
|
៤. ចូររៀបរាប់ពីការសម្រាកនិងដេកដើម្បីសុខភាព។ |
៤.
ការសម្រាកនិងដេកដើម្បីសុខភាពគឺ សម្រាកជាដំណាក់កាលមួយនៃការបន្ធូរអារម្មណ៍។
ដេកជាការបន្ធូរអារម្មណ៍មួយយ៉ាងយូរ។
នៅពេលដេកយើងមិនបានដឹងថាមានអ្វីកើតឡើងនៅជុំវិញខ្លួនយើងទេ។ យុវវ័យត្រូវ-ដេករៀងរាល់យប់ប្រហែលពី 9-10ម៉ោង។ ការដេកលក់ផ្តល់ឱកាសឱ្យសរីរាង្គកាយទាំងឡាយសម្រាកនិងជួសជុលដោយខ្លួនឯង។
|
៥. តើឥរិយាបថបែបណាខ្លះនាំមានសុខភាពល្អ? |
៥.
ឥរិយាបថដែលនាំមានសុខភាពល្អមានដូចខាងក្រោម៖ ·
លាងសម្អាតដៃឱ្យបានញឹកញាប់ ·
មិនត្រូវប្រើកន្សែងជូតមុខ ជូតខ្លួន
និងក្រាសរួមគ្នាទេ ·
មិនត្រូវប្រើ កែវ កំប៉ុង ដប បំពង់បឺត
ស្លាបព្រា ចាន និងប្រដាប់ប្រដាហូបចុកផ្សេងៗទៀតរួមគ្នាទេ។ ·
កុំប៉ះពាល់ឬបរិភោគសាច់មិនឆ្អិនល្អ ឬសាច់ឆៅ ·
ខ្ទប់ច្រមុះ
ឬមាត់ដោយក្រដាសអនាម័យនៅពេលក្អក
ឬកណ្តាសបន្ទាប់មកបោះវាចោលក្នុងធុងសំរាមហើយលាងដៃនឹងសាប៊ូ ·
ត្រូវមានការប្រុងប្រយ័ត្នជានិច្ចនៅពេលយើងនៅក្បែរធាតុរាវរបស់សារពាង្គកាយ(ឈាម
ទឹករងៃ ស្លេស្ម….)។
|
0 Comments