សំណួរ
ក/. យ៉ាងដូចម្ដេចដែលហៅថា ដំណើរលំអង? តើដំណើរលំអងមាននាទីអ្វីចំពោះរុក្ខជាតិ?
ខ/. តើដំណើរលំអងមានប៉ុន្មានបែប? អ្វីខ្លះ? ចូរកំណត់និយមន័យដំណើរលំអងប្រភេទនីមួយៗ។
ចម្លើយ
ក. ដំណើរលំអង
ជាការផ្ទេរគ្រាប់លំអងពីផ្នែកបន្តពូជឈ្មោល(ប្លោកលំអងនៃផ្កាឬកោនឈ្មោល)
ទៅកាន់ផ្នែកបន្តពូជញី(ស្ទិចម៉ាតនៃផ្កាឬកោនញី)។ ដំណើរលំអង មាននាទីសំខាន់ចំពោះការបន្តពូជដោយភេទរបស់រុក្ខជាតិ
ដោយវានាំយកកោសិកាបន្តពូជឈ្មោលឱ្យអាចចូលបង្កកំណើត។
ខ. ដំណើរលំអង មានពីរបែប គឺដំណើរលំអងកាត់ និងស្វ័យដំណើរលំអងឬដំណើរលំអងឯង។
- ដំណើរលំអងឯងឬស្វ័យដំណើរលំអង ជាការផ្ទេរគ្រាប់លំអងពីផ្នែកបន្តពូជឈ្មោលទៅកាន់ផ្នែកបន្តពូជញីស្ថិតក្នុងផ្កាឬទម្រង់បន្តពូជតែមួយឬផ្សេងគ្នានៃដើមរុក្ខជាតិតែមួយ។
- ដំណើរលំអងកាត់ ជាការផ្ទេរគ្រាប់លំអងពីផ្នែកបន្តពូជឈ្មោលនៃផ្កាឬទម្រង់បន្តពូជមួយទៅលើផ្នែកបន្តពូជញីនៃផ្កាឬទម្រង់បន្តពូជផ្សេងទៀត ក្នុងដើមផ្សេងគ្នា នៃប្រភេទតែមួយ។
0 Comments