ផ្សិតភាគច្រើនបន្តពូជដោយឥតភេទ
និងដោយភេទ។ តាមធម្មតា ផ្សិតបន្តពូជដោយការផលិតស្ប៉។ ដំបែ បន្តពូជដោយការចេញពន្លក។
១. ការបន្តពូជដោយឥតភេទ
ក្នុងលក្ខខណ្ឌសមប្រកប
ផ្សិតបន្តពូជដោយឥតភេទតាមរយៈស្ប៉។ ផ្សិតផលិតស្ប៉នៅក្នុងទម្រង់ ផលិតស្ប៉របស់វា។ ទម្រង់ផលិតស្ប៉ខុសគ្នាទៅតាមប្រភេទផ្សិត។
ស្ប៉មានទម្ងន់ស្រាល រុំព័ទ្ធដោយសំបកការពារ។ នៅពេលស្ប៉ទុំ ផ្សិតបញ្ចេញស្ប៉យ៉ាងច្រើន
ទៅតាមខ្យល់ និងទឹក ឬទៅតាមសត្វផ្សេងៗ។
ស្ប៉មួយចំនួនធ្លាក់ទៅលើមជ្ឈដ្ឋានមានលក្ខខណ្ឌសមប្រកប វាធ្វើចំណែក ហើយដុះដាលជាអ៊ីប
និងក្លាយជាផ្សិតថ្មី។
ដំបែជាផ្សិតឯកកោសិកា ពុំផលិតស្ប៉ទេ។ វាបន្តពូជដោយការចេញពន្លក។ សម្ភារៈតំណពូជរបស់វាកើនឡើង រួចមានកោសិកាតូចៗដុះចញពីកោសិកាមេ និងលូតលាស់ប្រហាក់ប្រហែលកោសិកាមេ ក៏ផ្ដាច់ចេញ ហើយលូតលាស់ដោយឡែក ឯខ្លះក៏បន្តចេញពន្លកថ្មីៗបន្តទៀតនៅជាមួយកោសិកាមេ បង្កើតបានច្រវ៉ាក់វែងនៃដំបែ។
២. ការបន្តពូជដោយភេទ
ផ្សិតជាច្រើនបន្តពូជដោយភេទ ពិសេសនៅក្នុងលក្ខខណ្ឌមិនសមប្រកប។ ការបន្តពូជដោយភេទ ធ្វើឱ្យផ្សិតមានលក្ខណៈកាន់តែពិសេស ព្រោះការបន្តពូជរបៀបនេះ ធ្វើឱ្យផ្សិតមានបន្សំសម្ភារៈតំណពូជថ្មីខុសពីមេបា។ ការបន្តពូជដោយភេទ កើតឡើងនៅពេលដែលអ៊ីបពីរផ្សេងគ្នា លូតលាស់ជាមួយគ្នា ស៊ីតូប្លាសរលាយចូលគ្នា បានកោសិកាមានណ្វៃយ៉ូពីរផ្សេងគ្នា(n+n)។ ក្រោយមកណ្វៃយ៉ូទាំងពីរក៏រលាយចូលគ្នាបន្តទៀត បង្កើតបានស៊ីកូត(2n) ។ ស៊ីកូត រងចំណែក(មេយ៉ូស) បង្កើតបានទម្រង់ផលិតស្ប៉(n) ផលិតស្ប៉(n) ហើយដុះដាលជាអ៊ីបនិងជាមីសេល្យូមថ្មី(n)។
ចំពោះការបន្តពូជរបស់ផ្សិតផ្អួរ កាលណា ស្ប៉ធ្លាក់ចំកន្លែងមានលក្ខខណ្ឌប្រកប ស្ប៉លូតលាស់ទៅជាអ៊ីប។ បន្ទាប់មក ទម្រង់ផលិតស្ប៉ក៏លូតលាស់ចេញពីផ្នែកខាងលើនៃអ៊ីប បង្កើតបានជាផ្សិតផ្អួរថ្មី។ នៅលក្ខខណ្ឌមិនប្រកប វាបន្តពូជដោយភេទ។ ដំបូង អ៊ីបពីរដែលជាពូជវិជ្ជមាន និងពូជអវិជ្ជមាន លូតលាស់ជាមួយគ្នា ក៏មានបណ្ដូរសម្ភារៈតំណពូជ ហើយបង្កើតជាស៊ីតកូត។ ស៊ីកូត ធ្វើមេយ៉ូសផលិតស្ប៉ ហើយស្ប៉លូតលាស់ទៅជាអ៊ីបថ្មី ជាមីសេល្យូម និងជាផ្សិតថ្មី។
1 Comments
Jambore Casino - Jambore, India
ReplyDeleteWith 5 different types of games, 고양 출장안마 from keno to slots, you will find everything that a 화성 출장안마 casino would want with this 순천 출장마사지 game. The 광명 출장안마 casino will have 안동 출장안마 the