Chapter 1 OCCUPATIONS(មុខរបរ)

Unit 1: GOOD NEWS IN SAMRONG(ដំណឹងល្អនៅសំរ៉ោង)


Rathana:    I've got some excellent news for you, Socheata. ខ្ញុំមានដំណឹងល្អចង់ប្រាប់សុជាតាឯង។
Socheata:   Really! What is it? ពិតមែន! តើជាអ្វីទៅ?
Rathana:    My elder sister's going to get married to Kim Seng's elder brother, Kim San. បងស្រីរបស់ខ្ញុំនឹងរៀបការជាមួយបងប្រុសរបស់គីមសេង ឈ្មោះគីមសាន។
Socheata:   Oh, really! What does he do these days? អូ ពិតឬ! តើសព្វថ្ងៃនេះ គាត់ធ្វើការងារអ្វី?
Rathana:    He's a receptionist at Champa Hospital. គាត់ជាអ្នកទទួលភ្ញៀវនៅឯមន្ទីរពេទ្យចំប៉ា។
Socheata:   How long has he worked there? តើគាត់ធ្វើការនៅទីនោះអស់រយៈពេលប៉ុន្មានហើយ?
Rathana:    Since he left university. For about a year. តាំងពីគាត់ចប់ពីសកលវិទ្យាល័យ ប្រហែលជា១ឆ្នាំហើយ។
Socheata Didn't he want to work for the ministry like his father? តើគាត់មិនចង់ធ្វើការឱ្យក្រសួងដូចឪពុករបស់គាត់ទេ?
Rathana:    Yes, but the ministry wanted painters, carpenters and technicians and Kim San isn't good at those things. ចាស៎ គាត់ចង់ ប៉ុន្តែខាងក្រសួងគេត្រូវការជាងគំនូរ ជាងឈើ និងអ្នកបច្ចេកទេស ហើយគីមសាន មិនពូកែផ្នែកអស់ទាំងនោះទេ។

Vocabulary

  • receptionist /ˈsep.ʃ ə n.ɪst/ (n) អ្នកទទួលភ្ញៀវ
  • excellent /ˈek.s ə l. ə nt/  (adj) ល្អប្រសើរ, ល្អក្រៃ
  • university /ˌjuː.nɪˈː.sɪ.ti/ (n) សកលវិទ្យាល័យ
  • technician /tekˈnɪʃ. ə n/  (n) អ្នកបច្ចេកទេស
  • carpenter /ˈː.pɪn.tə r /  (n) ជាងឈើ
  • painter /ˈpeɪn.tər /  (n) ជាងគំនូរ
  • ministry /ˈmɪn.ɪ.stri/  (n) ក្រសួង eg. Ministry of Education, Youths and Sports ក្រសួងអប់រំយុវជននិងកីឡា Ministry of Health ក្រសួងសុខាភិបាល
  • musician /mjuːˈzɪʃ.ən(n) តន្រ្តីករ
  • pilot /ˈpaɪ.lət/ (n) អ្នកបើកយន្តហោះ
  • electrician /ˌɪl.ekˈtrɪʃ.ən/  (n) ជាងអគ្គិសនី
  • politician /ˌpɒl.ɪˈtɪʃ.ə n/ (n) អ្នកនយោបាយ