UNIT ONE: MRS TOUCH THIDA' S SHOP
ហាងរបស់អ្នកស្រីតូចធីតា
Reading
After a few days, Mrs Touch Thida's son got better and she returned to Samrong. In Champa Mrs Touch Thida has a big general store. It is a favorite with the people there. It's on a corner of a main street and has large doors on two sides.
បន្ទាប់ពីពីរបីថ្ងៃក្រោយមក កូនប្រុសរបស់អ្នកស្រីតូចធីតាបានធូរស្បើយ គាត់ក៏ត្រឡប់ទៅសំរ៉ោងវិញ។ នៅឯចំប៉ា អ្នកស្រីតូចធីតាមានហាងលក់ទូទៅដ៏ធំមួយ។ វាជាហាងមានមនុស្សចេញចូលច្រើន។ វាស្ថិតនៅផ្លូវកែងនៃផ្លូវធំមួយ និងមានទ្វារធំនៅសងខាង។
Mrs Touch Thida has had her shop for ten years and now she is making a good profit. Several years ago, she used to make a small profit, because her shop was small. But she saved her money carefully and slowly she made extra shelves and her shop grew bigger and bigger.
អ្នកតូចធីតា បើកហាងមួយនេះបាន១០ឆ្នាំហើយ ហើយឥលូវនេះ គាត់រកចំណូលបានច្រើន។ កាលពីប៉ុន្មានឆ្នាំមុន គាត់ធ្លាប់តែរកចំណូលបានតិចតួច ព្រោះកាលនោះ ហាងរបស់គាត់ជាហាងតូចមួយប៉ុណ្ណោះ ប៉ុន្តែ គាត់ខិតខំសន្សំលុយ មិនយូរប៉ុន្មាន គាត់ក៏អាចបង្កើតធ្នើរឥវ៉ាន់បន្ថែមទៀត ហើយហាងរបស់គាត់កាន់តែធំឡើងៗ។
These days Mrs Touch Thida sells all kinds of food in her shop. For example, she sells fresh vegetables like cucumbers, potatoes and cabbages. Her shop also sells sea food like fish and crabs, and meat, like chicken, pork and beef.
សព្វថ្ងៃនេះ អ្នកស្រីតូចធីតា លក់អាហារច្រើនមុខក្នុងហាងរបស់គាត់ មានដូចជា គាត់លក់បន្ថែស្រស់ៗរួមមាន ត្រសក់ ដំឡូងជ្វា និងស្ពៃក្ដោប។ ហាងរបស់គាត់ក៏មានលក់អាហារសមុទ្រដូចជាត្រីនិងក្ដាម និងលក់សាច់ដូចជា សាច់មាន់ សាច់ជ្រូក និងសាច់គោ។
Vocabulary
cabbage /ˈkæb.ɪdʒ/ (n) ស្ពៃក្ដោប
carefully /ˈkeə.fəl.i/ (adv) ដោយយកចិត្តទុកដាក់, ដោយប្រុងប្រយ័ត្ន
chicken /ˈtʃɪk.ɪn/ (n) សាច់មាន់, មាន់
crab /kræb/ (n) ក្ដាម
cucumber /ˈkjuː.kʌm.bər / (n) ត្រសក់
fresh /freʃ/ (adj) ស្រស់
general store ហាងលក់ទំនិញទូទៅ
meat /miːt/ (n) សាច់
pork /pɔːk/ (n)សាច់ជ្រូក
potato /pəˈteɪ.təʊ/ (n)ដំឡូងជ្វា
save /seɪv/ (v) សន្សំ, រក្សាទុក
sea food អាហារសមុទ្រ
side /saɪd/ (n) ផ្នែក, ខាង
vegetable /ˈvedʒ.tə.bl ̩/ (n) បន្លែ
get better ប្រសើរឡើង, ធូរស្បើយ
main street ផ្លូវធំ
extra /ˈek.strə/ (adj) ដែលលើស, ដែលបន្ថែម
0 Comments