UNIT TWO: A TRAFFIC ACCIDENT (គ្រោះថ្នាក់ចរាចរណ៍)

Reading


Last Sunday, Monica was waiting at a bus stop, when she saw a traffic accident near a crossroads. A policeman asked her about what she saw.
កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ម៉ូនីកា កំពុងតែរង់ចាំនៅឯចំណតរថយន្ត នៅពេលនោះនាងបានឃើញគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅក្បែរផ្លូវម្ខាងទៀត។ ប៉ូលីសម្នាក់បានសួរនាំនាងនូវហេតុការណ៍ដែលនាងបានឃើញ។
Policeman:    What did you see? តើនាងបានឃើញអ្វីខ្លះ?
Monica:        Well, I was waiting at the bus stop when I saw a boy on a bicycle. Generally, these boys go too fast and I know it's dangerous. ចាស៎ នាងខ្ញុំកំពុងតែរង់ចាំនៅឯចំណតរថយន្ត ក៏ឃើញមានក្មេងប្រុសម្នាក់ជិះកង់។ តាមធម្មតា ក្មេងៗប្រុសអស់នោះជិះលឿនៗណាស់ ហើយខ្ញុំយល់ថាវាគ្រោះថ្នាក់។
Policeman:    And was it? ហើយវាក៏កើតឡើង?
Monica:        Yes. A car came across the road to the traffic lights there. They were red, but the driver didn't stop. He turned left and hit the boy. ចាស៎។ ឡានមួយគ្រឿងបានបើកឆ្លងផ្លូវឆ្ពោះទៅភ្លើងចរាចរណ៍នៅត្រង់នោះ។​ ពេលនោះ ភ្លើងពណ៌ក្រហម ប៉ុន្តែអ្នកបើកបរពុំបានឈប់ទេ។ គាត់បត់ឆ្វេងក៏បុកនឹងក្មេងប្រុស។
Policeman:    So what did you do? ដូច្នេះ តើនាងបានធ្វើយ៉ាងម៉េច?
Monica:        Well, I was very concerned and ran to that phone box and called the hospital. An ambulance arrived quickly and after its arrival I spoke to a nurse. ចាស៎ ខ្ញុំបារម្ភខ្លាំងណាស់ ក៏រត់ទៅទូរទូរសព្ទដើម្បីខលហៅពេទ្យ។ ឡានពេទ្យក៏បានមកដល់ភ្លាមៗ ហើយបន្ទាប់ពីឡានពេទ្យមកដល់ ខ្ញុំបាននិយាយទៅកាន់គ្រូពេទ្យម្នាក់។
Policeman:    Thank you. That's perfect. Would you like to visit the boy in hospital right now? អរគុណ។ ធ្វើបានល្អណាស់។ តើនាងចង់ទៅមើលក្មេងប្រុសម្នាក់នោះនៅឯមន្ទីរពេទ្យក្នុងពេលនេះទេ?
Monica:        Oh, yes, please. I would. អូ ចាស៎ នាងខ្ញុំក៏ចង់ទៅមើលគេដែរ។
Policeman:    Then I'll take you there. បើដូច្នេះ ចាំខ្ញុំជូននាងទៅ។

Vocabulary

dangerous /ˈdeɪn.dʒər.əs/ (adj) មានគ្រោះថ្នាក់, ដែលគ្រោះថ្នាក់
bus stop ចំណតរថយន្ត
concerned /kənˈsɜːnd/ (adj) បារម្ភ, ខ្វល់ខ្វាយ
ambulance /ˈæm.bjʊ.lənts (n) ឡានពេទ្យ
quickly /ˈkwɪk.li/ (adv) យ៉ាងលឿន, យ៉ាងរហ័ស
hospital /ˈhɒs.pɪ.təl/ (n) មន្ទីរពេទ្យ
turn left បត់ឆ្វេង