+លក្ខណៈទូទៅ

  • សត្វឥតឆ្អឹងកង មានស៊ីមេទ្រីពីរខាង និងមានសឺឡូមដែលព័ទ្ធជុំវិញដោយស្រទាប់អេពីតេល្យូម
  • ខ្លួនខ័ណ្ឌជាកង់ៗទាំងក្រៅនិងក្នុង
  • ប្រដាប់រំលាយអាហារពេញលេញមានមាត់និងទ្វារធំ
  • ប្រដាប់របត់ឈាមបិទ
  • រស់នៅក្នុងទឹក ក្នុងដំសើម

+ចំណែកថ្នាក់

គេបែងចែកដង្កូវខ្លួនកង់ជាបីក្រុមរួមមាន
  • ដង្កូវខ្លួនកង់មានរោមសូត្រច្រើន(Polychaetes)
  • ដង្កូវខ្លួនកង់មានរផមសូត្រតិច(Oligochaetes)
  • ឈ្លើង(Leeches)
១-ដង្កូវខ្លួនកង់មានរោមសូត្រច្រើន(Polychaetes)

  • ខ្លួនវែង រាងសំប៉ែតរបន្តិច និងមានរោមរឹងៗជាតិគីទីនច្រើនដុះចេញពីតាមកង់របស់វា
  • បំលាស់ទីដោយរោមសូត្រ
  • ភាគច្រើនជាពពួកដង្កូវសមុទ្រ រស់នៅតាមឆ្នេរសមុទ្រ
  • មានផ្នែកក្បាល ដងខ្លួន និងកន្ទុយ
  • ជាសត្វរំពា ប្រើប្រាស់ថ្គាមជាតិគីទីនរឹង ក្នុងការចាប់សត្វឥតឆ្អឹងកងទន់ៗជាអាហារ
២-ដង្កូវខ្លួនកង់មានរោមសូត្រតិច(Oligochaetes)
  • រស់ក្នុងទឹកសាបនិងក្នុងដីសើម
  • មានខ្លួនរាងស៊ីឡាំងវែង ស្តួចក្បាល កន្ទុយ
  • ប្រភេទដង្កូវខ្លួនកង់រោមសូត្រតិចដែលគេស្គាល់ជាងគេគឺ ជន្លេន
ជន្លេន(Earthworms)

ជន្លេនបន្តពូជដោយភ្ជាប់គ្នាបញ្ច្រាស់រួចប្តូរកាម៉ែតគ្នា។
ស៊ុតរក្សាទុកក្នុងសរីរាង្គពិសេស និងការពារដោយជាតិរំអិលបញ្ចេញពីចង្កំ។
  • ជន្លេនរស់នៅក្នុងដីសើម ខ្លះនៅក្នុងទឹក មានខ្លួនស្តួចដើម ស្តួចចុង
  • ស្បែកសើម បណ្ដូរឧស្ម័នតាមស្បែក(ប្រភេទក្នុងទឹក
  • កង់នីមួយៗរបស់វាមានរន្ធបញ្ចេញចោល និងមានរោមសូត្របួនគូ
  • សត្វរួមភេទ តែមិនស្វ័យបង្កកំណើត បន្តពូជដោយពាក់គ្នាបញ្ច្រាស់
  • ត្រង់កង់ទី៣៣-៣៧ រីកធំជាងកន្លែងផ្សេងទៀតហៅថា ចង្កំ អាចបញ្ចេញជាតិរំអិលការពារស៊ុត
  • រន្ធបន្តពូជឈ្មោលពីរស្ថិតនៅកង់ទី១៥ និងរន្ធបន្តពូជញីនៅកង់ទី១៤ ព្រមទាំងរន្ធពំនាក់ដែលគេឃើញនៅពេលបន្តពូជគឺស្ថិតនៅកង់ទី៩មួយគូ និងទី១០មួយគូ។
  • ប្រព័ន្ធប្រសាទមានខួរក្បាល កង់គ្លីយ៉ុង និងសរសៃប្រសាទចំហៀង
  • ជន្លេនជាសត្វមានប្រយោជន៍ដោយវាជួយឱ្យដីធូរ ជាចំណីរបស់ត្រី បក្សី និងសត្វផ្សេងទៀត ហើយគេអាចចិញ្ចឹមជន្លេនសម្រាប់ជានុយ និងជាជី ព្រមទាំងប្រភេទខ្លះជាឱសថកែរោគដ៏សក្តិសិទ្ធ
ប្រព័ន្ធប្រសាទជន្លេន(សៀវភៅគ្រូជីវវិទ្យាថ្នាក់ទី១២)


៣-ឈ្លើង(Leeches)
  • ខ្លួនសំប៉ែត គ្មានរោមសូត្រ មានចំនួនកង់ប្រហែល៣៣
  • ប្រហោងសឺឡូមតូច
  • សត្វរួមភេទ ខ្លះរស់នៅក្នុងទឹកសាប ខ្លះនៅក្នុងទឹកប្រៃ និងខ្លះនៅក្នុងដីសើម
  • មានឈ្នប់នៅចុងសងខាង សម្រាប់ភ្ជាប់នឹងស្បែកសត្វដទៃដូចជាទៅនឹងសត្វឆ្អឹងកងហើយបឺតឈាម។ ទឹកមាត់របស់វាមានប្រូតេអ៊ីនប្រឆាំងកំណកឈាម ធ្វើឱ្យឈាមមិនកកខណៈពេលវាកំពុងបឺតឈាម។ លក្ខណៈនេះ គេអាចប្រើឈ្លើងក្នុងផ្នែកវេជ្ជសាស្ត្រសម្រាប់បង្ការកំណកឈាម។
  • វាជាបរាសិតពិតនិងបរាសិតមួយរយៈ

+កំណើតនិងការវិវត្តរបស់ដង្កូវខ្លួនកង់

តាមរយៈការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ដង្កូវខ្លួនកង់មានដើមកំណើតចេញពីក្រុមសឺឡង់តេរ៉េ។