- ចូររៀបរាប់ពីជំងឺមិនឆ្លងខ្លះៗដែលប្អូនបានស្គាល់។
- តើជំងឺមហារីកជាអ្វី? ហេតុអ្វីបានជាមានជំងឺនេះ?
- តើប្អូនត្រូវធ្វើបែបណាដើម្បីកាត់បន្ថយ និងបង្ការជំងឺមហារីក?
- ដើម្បីកាត់បន្ថយជំងឺធាត់បាន តើយើងត្រូវធ្វើដូចម្ដេច?
- តើជំងឺលើសឈាមបណ្ដាលមកពីអ្វី?
- តើរោគសញ្ញានៃជំងឺទឹកនោមផ្អែមជារោគសញ្ញានៃជំងឺប្រដាប់ទឹកនោមឬទេ?
- តើជំងឺទឹកនោមផ្អែមបណ្ដាលមកពីអ្វី?
- ដើម្បីកុំឱ្យជំងឺបេះដូងនិងសរសៃឈាមរឹតតែធ្ងន់ធ្ងរថែមទៀត តើយើងត្រូវចៀសវាងទម្លាប់អ្វីខ្លះ?
ជំងឺលើសឈាម ជំងឺទល់លាមក ជំងឺមហារីក ជំងឺបេះដូងនិងសរសៃឈាម ជំងឺធាត់ ជំងឺកង្វះអាហារ ជំងឺទឹកនោមផ្អែម
ជំងឺមហារីកជាជំងឺនៃការលូតលាស់ខុសធម្មតានិងគ្មានការត្រួតពិនិត្យនៃកោសិកាណាមួយរបស់សារពាង្គកាយដែលបង្កើតបានជាសំណុំកោសិកាហៅថា មហារីក។ ជំងឺមហារីកបណ្ដាលមកពីកត្តាមួយចំនួនដូចជា កាំរស្មីX សំណល់គីមីក្នុងបរិស្ថាន ការបរិភោគអាហារសម្បូរជាតិខ្លាញ់ ការជក់បារី និងការផឹកស្រា។ កត្តាទាំងនេះអាចបណ្ដាលឱ្យកោសិកាលូតលាស់ខុសធម្មតានិងខ្វះការត្រួតពិនិត្យ។ ដុំមហារីកអាចឆ្លងរាលដាលទៅពាសពេញសារពាង្គកាយតាមផ្លូវឈាមនិងទឹករងៃ ហើយធ្វើឱ្យខូចសរីរាង្គដទៃទៀត។
ដើម្បីកាត់បន្ថយពីជំងឺមហារីកដោយមធ្យោបាយមួយចំនួនដូចជា
-ចៀសវាងបរិភោគអាហារមានជាតិខ្លាញ់ច្រើន
-មិនត្រូវសេពគ្រឿងញៀនដូចជា មិនផឹកស្រា មិនជក់បារី
-ការបង្ការពីការប៉ះពាល់ដោយកាំរស្មីX សំណល់គីមីក្នុងបរិស្ថាន
-ចៀសវាងបរិភោគអាហារមានជាតិខ្លាញ់ច្រើន
-មិនត្រូវសេពគ្រឿងញៀនដូចជា មិនផឹកស្រា មិនជក់បារី
-ការបង្ការពីការប៉ះពាល់ដោយកាំរស្មីX សំណល់គីមីក្នុងបរិស្ថាន
-ជ្រើសរើសរបបអាហារសម្រាប់បរិភោគដែលអាចជួយរក្សាលំនឹងសារធាតុចិញ្ចឹមទៅតាមតម្រូវការរបស់សារពាង្គកាយ
-ជ្រើសរើសរបៀបហាត់ប្រាណសមស្រប និងធ្វើលំហាត់ប្រាណជាប្រចាំ
-ជ្រើសរើសរបៀបហាត់ប្រាណសមស្រប និងធ្វើលំហាត់ប្រាណជាប្រចាំ
ជំងឺលើសឈាមបណ្ដាលមកពីខ្លាញ់ក្នុងសរសៃឈាមអាកទែ ដែលខ្លាញ់នេះធ្វើឱ្យសរសៃឈាមអាកទែបាត់បង់នូវភាពយឺត ជាហេតុ ការបញ្ជូនឈាមពីបេះដូងតាមសរសៃឈាមអាកទែ មិនប្រក្រតី នាំឱ្យសម្ពាធឈាមកើនឡើង។ ការបរិភោគអាហារសម្បូរជាតិខ្លាញ់ អាហារប្រៃ ការជក់បារី ការផឹកស្រា និងភាពធាត់ហួស ជាមូលហេតុនាំទៅរកការលើសឈាម។
មិនមែនជារោគសញ្ញានៃជំងឺប្រដាប់ទឹកនោមទេ។
បណ្ដាលមកពីលំពែងបញ្ចេញអរម៉ូនអាំងស៊ុយមិនគ្រប់គ្រាន់ នាំឱ្យគ្លុយកូសក្នុងឈាមលើស ហើយត្រូវបញ្ចេញមកតាមទឹកនោម។
ចៀសវាងទម្លាប់មួយចំនួនដូចជា៖
-ការសេពគ្រឿងញៀនដូចជា ការជក់បារី ការផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ
-ការបរិភោគអាហារមួយចំនួនដែលសម្បូរជាតិខ្លាញ់ និងអាហារមានជាតិសូដ្យូមច្រើន
-ការមិនធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
-ការសេពគ្រឿងញៀនដូចជា ការជក់បារី ការផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ
-ការបរិភោគអាហារមួយចំនួនដែលសម្បូរជាតិខ្លាញ់ និងអាហារមានជាតិសូដ្យូមច្រើន
-ការមិនធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
0 Comments