- តើនាទីចម្បងរបស់ស្លឹកគឺអ្វី?
- តើរូបផ្គុំក្នុងស្លឹករុក្ខជាតិមានជាលិកាប៉ុន្មានប្រភេទ? អ្វីខ្លះ?
- ចូរពណ៌នាពីនាទីនៃជាលិកាប្រភេទនីមួយនៃរូបផ្គុំក្នុងរបស់ស្លឹក។
- តើស្រទាប់មេសូភីលមានលក្ខណៈពិសេសអ្វីដែលធ្វើឱ្យស្រទាប់នេះមាននាទីផលិតអាហារសម្រាប់រុក្ខជាតិ?
- តើប្រភេទជាលិកាអ្វីនៃរូបផ្គុំក្នុងរបស់ស្លឹកដែលមានស្តូម៉ាត?
- តើស្តូម៉ាតមាននាទីអ្វី? តើលលក្ខណៈពិសេសអ្វីដែលធ្វើឱ្យវាមាននាទីនេះ?
- ហេតុអ្វីបានជាស្លឹករុក្ខជាតិភាគច្រើន ផ្ទៃលើស្លឹកមានពណ៌បៃតងចាស់ជាងផ្ទៃក្រោមស្លឹក?
- ហេតុអ្វីបានជាពន្លឺព្រះអាទិត្យអាចជ្រៀតចូលដល់កោសិកាស្រទាប់ក្នុងរបស់ស្លឹកបាន?
- ចូរប្រៀបធៀបការតម្រៀបនៃទ្រនុងស្លឹកម៉ូណូកូទីលេដូន និងទ្រននុងស្លឹកឌីកូទីលេដូន។
នាទីចម្បងរបស់ស្លឹកគឺផលិតអាហារឱ្យរុក្ខជាតិតាមដំណើររស្មីសំយោគ។
រូបផ្គុំក្នុងស្លឹករុក្ខជាតិមានជាលិកាបីប្រភេទរួមមាន៖
-ជាលិកាការពារ មានអេពីឌែម
-ជាលិកាគ្រឹះ មានមេសូភីល
-ជាលិកាដឹកនាំ មានស៊ីឡែម និងផ្លូអែម
-ជាលិកាការពារ មានអេពីឌែម
-ជាលិកាគ្រឹះ មានមេសូភីល
-ជាលិកាដឹកនាំ មានស៊ីឡែម និងផ្លូអែម
+ ជាលិកាការពារមានអេពីឌែមៈ អេពីឌែម មាននាទីគ្របដណ្ដប់និងការពារកោសិកាក្នុងស្លឹកពីភាពស្ងួតនៅពេលពន្លឺក្ដៅខ្លាំង។ ក្នុងផ្ទៃអេពីឌែមមានស្តូម៉ាតដែលជាកន្លែងធ្វើបណ្ដូរឧស្ម័ននិងរំភាយចំហាយទឹក។
+ ជាលិកាគ្រឹះមានមេសូភីលៈ ចាប់យកថាមពលពន្លឺព្រះអាទិត្យសស្តុកនិងធ្វើបណ្ដូរឧស្ម័នរវាងកោសិកាក្នុងស្លឹកនិងមជ្ឈដ្ឋានខាងក្រៅ ដើម្បីផលិតអាហារតាមដំណើររស្មីសំយោគ។
+ ជាលិកាដឹកនាំមានស៊ីឡែមនិងផ្លូអែម។ ស៊ីឡែមដឹកនាំទឹកនិងអំបិលខនិជ ចំណែកផ្លូអែមដឹកនាំផលិតផលនៃរស្មីសំយោគ។
ស្រទាប់មេសូភីល កើតពីកោសិកាមួយឬពីរស្រទាប់ដែលកោសិកាទាំងនេះផ្ទុកក្លរ៉ូប្លាសយ៉ាងច្រើន។ ក្លរ៉ូប្លាស ផ្ទុកជាតិពណ៌បៃតងហៅថា ក្លរ៉ូភីល។ ជាតិពណ៌នេះមានមុខងារចាប់យកថាមពលពន្លឺព្រះអាទិត្យដើម្បីផលិតអាហារតាមដំណើររស្មីសំយោគ។
គឺជាលិកាអេពីឌែមរបស់ស្លឹក
ស្តូម៉ាត ជាកន្លែងកើតមានបណ្ដូរឧស្ម័នកាបូនិចនិងអុកស៊ីសែនរវាងកោសិកាក្នុងរុក្ខជាតិនិងបរិយាកាស។ ស្តូម៉ាត ក៏ជាកន្លែងកើតមានរំភាយចំហាយទឹកផងដែរ។
ពីព្រោះកោសិកាមេសូភីលប៉ាលីសាតនៅផ្ទៃលើស្លឹកផ្ទុកក្លរ៉ូប្លាសច្រើនជាងកោសិកាមេសូភីលស្ពោតនៅផ្ទៃក្រោមស្លឹក។ កោសិកាមេសូភីលប៉ាលីសាត មានរាងទ្រវែង តម្រៀបកៀកៗគ្នាយ៉ាងខ្លាំង។ ឯកោសិកាមេសូភីលស្ពោត មានរាងមិនទៀងទាត់ ហើយតម្រៀបឃ្លាតៗពីគ្នា។
ពីព្រោះអេពីឌែមនៃស្លឹកជាជាលិកាមានជាតិពណ៌តិចឬគ្មានជាតិពណ៌ និងមានលក្ខណៈថ្លាដែលអាចឱ្យពន្លឺព្រះអាទិត្យជ្រៀតចូលដល់កោសិកាស្រទាប់ក្នុង។
ទ្រនុងស្លឹកម៉ូណូកូទីលេដូន តម្រៀបស្របៗគ្នាតាមបណ្ដោយស្លឹក ចំណែកទ្រនុងស្លឹកឌីកូទីលេដូន តម្រៀបបែកខ្នែងជាបណ្ដាញមួយនៅពេញផ្ទៃស្លឹក។
0 Comments