ភ្នាក់ងារបង្កជំងឺ
- ពន្យល់ពាក្យ ភ្នាក់ងារបង្ករោគ ព្រមទាំងរកឧទាហរណ៍។
- តើវីរុសគឺជាអ្វី?
- តើផ្នែកសំខាន់ពីររបស់វីរុសគឺជាអ្វី?
- ចូររកឧទាហរណ៍ពីជំងឺមួយចំនួនដែលបង្កដោយវីរុស។
- តើបាក់តេរីជាអ្វី?
- តើបាក់តេរីចែកជាប៉ុន្មានប្រភេទ? អ្វីខ្លះ?
- ចូររកឧទាហរណ៍ពីជំងឺមួយចំនួនដែលបង្កឡើងដោយបាក់តេរី។
- ចូររកឧទាហរណ៍ពីប្រូទីសដែលបង្កជំងឺដល់មនុស្ស។
- តើផ្សិតបង្កជំងឺអ្វីខ្លះដល់មនុស្ស?
ភ្នាក់ងារបង្ករោគ ជាសារពាង្គកាយតូចល្អិតដែលបណ្ដាលឱ្យកើតជំងឺ។ ភ្នាក់ងារបង្ករោគមានដូចជា វីរុសទាំងអស់ បាក់តេរីខ្លះ ផ្សិតខ្លះ និងប្រូទីសមួយចំនួន។
វីរសុជាភាវៈតូចល្អិត ស្ថិតនៅចន្លោះភាវៈមានជីវិតនិងភាវៈគ្មានជីវិត។ វីរុសទាំងអស់ជាភ្នាក់ងារបង្ករោគ។
+ ស្រោមខាងក្រៅជា ប្រូតេអ៊ីន សម្រាប់ការពារ
+ ស្នូក្នុង ជាសម្ភារៈតំណពូជសម្រាប់បង្កើតវីរុសថ្មីៗ។
+ ស្នូក្នុង ជាសម្ភារៈតំណពូជសម្រាប់បង្កើតវីរុសថ្មីៗ។
ជំងឺគ្រុនស្វិតដៃជើង ជំងឺផ្ដាសាយ ជំងឺរលាកថ្លើម ជំងឺសលាទែន ជំងឺអេដស៍ ជំងឺសិរមាន់...។
បាក់តេរី ជាសារពាង្គកាយឯកកោសិកា គ្មានណ្វៃយ៉ូពិតប្រាកដ។
ផ្អែកតាមរូបរាង គេចែកបាក់តេរីជាបីប្រភេទគឺ
+ បាស៊ី បាក់តេរីរាងដំបង
+ កុកស៊ី បាក់តេរីរាងស្វ៊ែ
+ ស្ពៀរីឡូម បាក់តេរីរាងស្ពៀ
+ បាស៊ី បាក់តេរីរាងដំបង
+ កុកស៊ី បាក់តេរីរាងស្វ៊ែ
+ ស្ពៀរីឡូម បាក់តេរីរាងស្ពៀ
ជំងឺតេតាណូស ជំងឺរបេង ជំងឺរលាកសួត ជំងឺខាន់ស្លាក់ ជំងឺប្រមេះ ជំងឺស្វាយ ជំងឺរលាកស្រោមខួរ ជំងឺក្អកមាន់...។
ប្រូទីសបង្កជំងឺមានដូចជា អាមីប សាឌីយ៉ា និងស្ប៉រ៉ូសូអ៊ែ។
ផ្សិតបង្កជំងឺមួយចំនួនដូចជា ជំងឺទឹកស៊ីជើង ជំងឺស្រែង ជំងឺកន្ទួលលើស្បែក ជំងឺជ្រាំងមាត់និងអណ្ដាត ជំងឺពោះវៀនធ្ងន់ធ្ងរ(មេរោគផ្សិតក្នុងពោះវៀន)។
0 Comments