អត្រាកំណែ វិញ្ញាសាទី៣
ត្រៀមប្រឡងឆមាស និងប្រឡងឌីប្លូមចូរផ្គូផ្គងផ្នែក A និង B ឱ្យបានត្រឹមត្រូវ
1 → e
2 → d
3 → c
4 → b
5 → a
ចូរបំពេញចន្លោះខាងក្រោមឱ្យបានត្រឹមត្រូវ
- ផ្នែកសំខាន់ពីរនៃរូបផ្គុំវីរុសគឺ ស្រោមខាងក្រៅជា ស្រោមប្រូតេអ៊ីន សម្រាប់ការពារ និង ស្នូលជា សម្ភារៈតំណពូជ សម្រាប់បង្កើតវីរុសថ្មីៗ។
- បាក់តេរីឱ្យទុកទោសផលិតជាតិពុលឈ្មោះថា តុកស៊ីន ទៅក្នុងអាហារ ធ្វើឱ្យអាហារផ្អូម និងផ្ដល់ទុក្ខទោសដល់អ្នកបរិភោគ។
- មជ្ឈមណ្ឌលប្រព័ន្ធប្រសាទរបស់មនុស្សមានពីរផ្នែកគឺ ប្រព័ន្ធប្រសាទស្វ័យប្រវត្តិនិង ប្រព័ន្ធប្រសាទសូម៉ាទិច។
- ក-ជំងឺគ្រុនចាញ់បង្កឡើងពីមេរោគឈ្មោះ ប្លាស្មូដ្យូម។ ខ-មេរោគគ្រុនចាញ់ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សផ្សេងទៀតតាមរយៈមូសដែកគោលញីខាំ។
- ក-ផ្អែកតាមរូបរាង គេចែកបាក់តេរីជាបីប្រភេទគឺ
-បាស៊ី (រាងដំបង)
-កុកស៊ី(រាងស្វ៊ែ)
-ស្ពៀរីឡូម(រាស្ពៀ)
ខ-ការបន្តពូជដោយឥតភេទរបស់បាក់តេរីធ្វើឡើងតាមរយៈការចែកខ្លួនជាពីរ។ ដំបូង បាក់តេរីមួយធំធាត់ រួចដំឡើងទ្វេសម្ភារៈតំណពូជ។ បន្ទាប់មក វាចែកសម្ភារៈតំណពូជជាពីរ និងធ្វើចំណែកស៊ីតូប្លាសបង្កើតបានបាក់តេរីកូនពីរដូចគ្នា ហើយដូចនឹងបាក់តេរីដើម។
- មធ្យោបាយដែលល្អប្រសើរសម្រាប់ការពារបរិស្ថានពីការបំពុលរួមមាន៖
-ការកាត់បន្ថយបរិមាណសំណល់
-ការប្រើប្រាស់ឡើងវិញ
-ការកែច្នៃសំណល់ដើម្បីប្រើប្រាស់ក្នុងរូបភាពថ្មី - ដំណើររស្មីសំយោគមានពីរដំណាក់កាលរួមមាន ដំណាក់កាលចាប់យកថាមពលពន្លឺព្រះអាទិត្យ និងដំណាក់កាលផលិតស្ករ។
+ ដំណាក់កាលទី១ ការចាប់យកពន្លឺព្រះអាទិត្យៈ កោសិកាប្រើប្រាស់ក្លរ៉ូភីលដើម្បីចាប់យកថាមពលពន្លឺពីព្រះអាទិត្យ ហើយបំប្លែងវាទៅជាថាមពលគីមី។
+ ដំណាក់កាលទី២ ការផលិតស្ករៈ ប្រព្រឹត្តទៅនៅក្នុងក្លរ៉ូប្លាសនៃកោសិកា ដោយត្រូវការរូបធាតុដើមពីរគឺ ទឹកនិងឩស្ម័នកាបូនិច។ ក្នុងដំណាក់កាលនេះ ថាមពលគីមីបានពីពន្លឺព្រះអាទិត្យ រួមផ្សំឧស្ម័នកាបូនិចនិងទឹកដោយប្រតិកម្មគីមីជាបន្តបន្ទាប់ បង្កើតបានគ្លុយកូស និងមានបំភាយឧស្ម័នអុកស៊ីសែន។
0 Comments